Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិចារណកថា​៖ ស្វាគមន៍​ច្បាប់​ដ៏​ថ្មី​សន្លាង​មួយ មិន​ប្រាប់​ទុក​ឳ្យ​ឆ្ងល់​!…

ភ្នំពេញ៖ ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំ​ណ្តា​ល និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​សន្និសីទ​សារព័ត៌មាន​ដ៏​កម្រ​មួយ នៅឯ​វិមាន​រដ្ឋសភាជាតិ ក្រោយ​បន្តិច​ដែល​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជូន​ឯកឧត្តម កើត រិ​ទ្ធ វរជន​ប្រកបដោយ​ទេពកោសល្យ​ខាង​កិច្ចការ​ច្បាប់​ជាតិ និង​អន្តរជាតិ​។ ឳ្យ​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​


​ ​
​ក្នុងឋានៈ​ជា​អ្នក​ផ្តួច​ផ្តើមគំនិត​មុនគេ​បង្អស់​ក្នុងការ​បង្កើត “​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន​” សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន​ជនរួមជាតិ​របស់​សម្តេច សហគមន៍​អន្តរជាតិ​តាមរបៀប​ដោយ​ត្រង់ៗ​ផង បង្ហើប​ឲ្យ​ដឹង​ខ្លះៗ​ជាមុន​ផង និង​ប្រុងប្រយ័ត្ន​គោរព​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ផង ដោយ​សម្តេច​បាន​ប្រើពាក្យ​មួយ​ជា​ចម្លើយ ទៅកាន់​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​ជជីក​សួរ​សម្តេច​ពី​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គម​សេដ្ឋកិច្ច ជាពិសេស​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត COVID-19​។​
​ ​
​ដោយមាន​កាតព្វកិច្ច​គោរព​តាម​រដ្ឋធម្មនុញ្ញ​ដូច​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើ​ចម្លើយ​មួយ​ដែល​ក្នុង​ក្រមសីលធម៌​សារព័ត៌មាន​គេ​ហៅថា អ្នកឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន មាន​សិទ្ធិ​ឆ្លើយ ឬ​មិន​ឆ្លើយ​ក៏បាន ដូចជា​ពាក្យ​ថា “​គ្មាន​អត្ថ​ធិ​បាយ​ទេ ស្មើនឹង No Comments” ហើយ​សម្តេច​លោក​ក៏​ឆ្លើយថា “​មិន​ប្រាប់​ទុក​ឳ្យ​ឆ្ងល់​=​គ្មាន​អ្នក​អត្ថ​ធិ​បាយ​” ។​
​ ​
​ក្រោយមកទៀត រដ្ឋសភា និង​ព្រឹទ្ធសភា ជា​បន្តបន្ទាប់​បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់ ដូច​បាន​រៀបរាប់​មកពី​ខាងលើ ឥឡូវនេះ​សេចក្តីព្រាងច្បាប់​នេះ បានក្លាយ​ទៅជា​ច្បាប់​ហើយ ប៉ុន្តែ​នៅ​មិនទាន់​ចូល​ជា​ធរមាន​សម្រាប់​ការអនុវត្តន៍​នៅឡើយ​ទេ​។ ច្បាប់​ដ៏​ថ្មី​សន្លាង​ដែល​ព្រឹទ្ធសភា​អនុម័ត កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ ក្នុង​សំឡេង​ឯកច្ឆន្ទ​រួមមាន​ចំនួន​៥​ទំព័រ ៥​ជំពូក និង​១២​មាត្រា នៅត្រង់​មាត្រា​១២​ចែងថា ច្បាប់​នេះ​ត្រូវបាន​ប្រកាស់​ជាការ​ប្រញាប់​។​
​ ​
​ច្បាប់​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ពង្រឹង​និតិរដ្ឋ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា អាច​និយាយបានថា គោលបំណង​ដ៏​ពិតប្រាកដ​នៃ​ច្បាប់​នេះ គឺ​ការពារ​សុខុមាលភាព ការពារ​អាយុជីវិត​ព​ល​រដ្ឋ បង្រួម​ហានិភ័យ​ឳ្យ​នៅត្រឹម​អ​ប្បរមា ឬ​តិច​បំផុត​ក្នុងករណី​ដែល​មេរោគ COVID-19 មានការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ​។ នៅក្នុង​នៅ​ការបំភ្លឺ​ជូន​ព្រឹទ្ធសភា ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អ្នកដឹកនាំ​ក្រុមការងារ​អ្នកច្បាប់​សរសេរ​ពង្រាង​ច្បាប់​នេះ ក្រោម​ការណែនាំ​ដោយផ្ទាល់​របស់​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ ពី​ការចាំបាច់​ឱ្យមាន​ច្បាប់​នេះ ក្នុងករណី​ដែល​ប្រទេសជាតិ​កំពុង​ជួប​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 ដោយ​មិនអាច​ប៉ាន់ប្រមាណ​ទុកជាមុន​បាន​។ ឯកឧត្តម​បាន​ឆ្លើយតប​ដោយ ប្រយោល​ទៅនឹង​ក្រុម​អ្នក​រិះគន់​កម្រិត​ជាតិ និង​អន្តរជាតិ​ទៅលើ​ច្បាប់​នេះ “​មាន​ប្រទេស​ជាច្រើន លើ​ពិភពលោក​យើង​បានដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ហើយ​មិនចាំបាច់​ទាំង​មានច្បាប់​បែបនេះ​ផង​”​។​
​ ​
​សូមបញ្ជាក់ថា ពលរដ្ឋ​មិនត្រូវ​ព្រួយបារម្ភ​ស្លន់ស្លោ​ពេក ចំពោះ​ជំងឺ COVID-19 នេះ ឬ​ការប្រកាស​ឱ្យប្រើ​ជា​ប្រញាប់​នូវ​ច្បាប់​នេះដែរ ព្រោះ​ហេតុថា មកទល់នឹង​ពេលនេះ និង​ទៅ​ថ្ងៃ​ខាងមុខ​ទៀត ប្រសិនបើ​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 មិន​ឈានដល់​កម្រិត​ធ្ងន់ធ្ងរ​ពេក ឬ​ស្ថាន​ភាពល្អ​ដូច​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ដែល​ចំនួន​អ្នក​ឆ្លង​ចេះតែ​ស្មើ​សូន្យ ចំនួន​អ្នកជំងឺ​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ ចេះតែ​កើនឡើង ចំនួន​អ្នក​កំពុង​ព្យាបាល​ចេះតែ​បន្ត​ថយចុះ យើង​រំពឹងថា ប្រមុខរដ្ឋស្តីទី ឬ​ព្រះមហាក្សត្រ ក៏​នឹងមិន​ចុះហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ជា​ប្រញាប់​នូវ​ច្បាប់​នេះដែរ ព្រោះ​ពុំមាន​ការស្នើ និង​ឯកភាព​ពី​នាយករដ្ឋមន្ត្រី និង​ប្រមុខ​សភា​ជាន់​ទាប និង​ជាន់ខ្ពស់​។
​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប មិន​គប្បី​ព្រយ​បារម្ភ​ហួសហេតុ ឬ​ស្លន់ស្លោ​ប្រសិនបើ​ច្បាប់​នេះ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ជា​ប្រញាប់​នោះឡើយ​ដោយហេតុថា ច្បាប់​នេះ​បានចែង​យ៉ាងច្បាស់​នូវ​ទោស​បញ្ញត្តិ​នៅក្នុង​ជំពូក​ទី​៤ ពោលគឺ​ទាំង​ពលរដ្ឋ​ទាំង​អាជ្ញា​ធរមាន សមត្ថកិច្ច​ត្រូវ​ទទួលទោស​រៀងៗ​ខ្លួន​។ ក្នុងន័យនេះ អ្នកតាក់តែង​ពង្រាងច្បាប់ តាម​ការណែនាំ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​យើង​រាល់គ្នា​ហៅថា “​ឪពុក​ប្រកបដោយ​គុណធម៌ មេដឹកនាំ​ដឹង​សុខទុក្ខ​ពលរដ្ឋ នៅជាប់​ជាមួយ​ពលរដ្ឋ​គ្រប់ពេលវេលា ពិសេស​គ្រាអាសន្ន​អន់ក្រ​” បាន​សរសេរ​ទុក​នៅ​មាត្រា​១០​នៃ​ច្បាប់​នេះ​ថា “​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ប្រើប្រាស់​សិទ្ធិអំណាច តាម​ទំនើងចិត្ត​ដោយ​រំ​លាភ​បំពាន ហើយ​បង្ក​ការប៉ះពាល់​ដល់​រូប​កាយ ឬ​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដទៃ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ស្របតាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​
​ ​
​ច្បាប់​នេះ​ប្រៀបបាន​ទៅនឹង​ការរៀប​យុទ្ធសាស្ត្រ វាយប្រហារ​ទៅលើ​ខ្មាំំ​ង​សត្រូវ ហើយ​ខ្មាំងសត្រូវ​នៅទីនេះ​គឺ មេរោគ​កូ​រ៉ូ​ណា​ដ៏​រាតត្បាត​បង្កើតបានជា​ជំងឺ COVID-19 ដូច​ពេលនេះ​។ ចូរ​យើង​ប្រយុទ្ធ​នឹង​សត្រូវ​គ្មាន​រូបរាង COVID-19 ឳ្យ​បាន​ព្រម​គ្នា វាយ​វា​ក្នុងពេល​តែមួយ​ពី​គ្រប់​មុខព្រួញ អាវុធ​យុទ្ធ​ភ័​ណ្ឌ​យើង​នាពេលនេះ​មាន​ឃ្លាំង​ទុកដាក់​នៅឯ​ក្រសួងសុខាភិបាល មាន​ជាអាទិ អាល់កុល ម៉ាស ទឹក​ជែ​ល​លាងដៃ បរិក្ខារ​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត ហើយ​អគ្គមេបញ្ជាការ​កំពូល​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែលមាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA) ជា​យុទ្ធជន​ស្ម័គ្រចិត្ត​ឈានមុខ​លើ​សមរភូមិ​រោគរាតត្បាត ហើយ​ពលរដ្ឋ​គ្រប់ៗ​រូប​ត្រូវតែ​ជា​កងទ័ព​ប្រយុទ្ធ​នឹង COVID-19 ដោយ​ស្តាប់​តាម និង​ធ្វើតាម​អគ្គមេបញ្ជាការ​កំពូល សេនាធិការ នឹង​ប្រតិបត្តិ​នូវ​វិន័យ​ដ៏​ខ្ជាប់ខ្ជួន​គឺ អនាម័យ និង​លាងដៃ​ឲ្យ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ មិន​ចេញ​ក្រៅ​ផ្ទះ​បើ​គ្មាន​ការចាំបាច់​បំផុត ពោលគឺ “​ពលទាហាន​ទាំងឡាយ​ត្រូវមាន​វិន័យ​ប្រតិបត្តិ​តាម​បញ្ជា​របស់​សេ​ធិ​ការ ដើម្បី​ប្រយុទ្ធ​នឹង​ខ្មាំងសត្រូវ COVID-19” រហូត​ទាល់​បាន​ជ័យជម្នះ​ទាំងស្រុង និង​ជានិច្ចកាល​។​
​ ​
​ប្រជាពលរដ្ឋ​ដែលជា​ពលទាហាន​ទាំងឡាយ នា​សម័យ​សង្គ្រាម​ប្រឆាំង COVID-19 ត្រូវ​ជឿជាក់​តាម​ប័ណ្ណប្រកាស់ នៃ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដែល​ផ្សព្វផ្សាយ​ទៅលើ​គណនេយ្យ Facebook របស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា “​ឪពុក​ដ៏​មានគុណ​ធម៌​របស់​អ្នកសារព័ត៌មាន​ខ្មែរ​“ ដែលមាន​ខ្លឹមសារ​ថា “​សម្តេច​តេ​ជោ​ឆ្លងកាត់​សមរភូមិ​រាប់មិនអស់ ដូច្នេះ​ចំពោះ​សមរភូមិ​ប្រឆាំងនឹង COVID-19 យើង​ត្រូវតែ​ជឿជាក់​លើស​ម្តេច​“៕​ដោយ​៖ CEN​

×