កណ្ដាល៖ក្មេងប្រុសអាយុ១១ឆ្នាំបបួលក្មេងស្រីអាយុ ៥ឆ្នាំ ធ្វើប្ដីប្រពន្ធ ក្រោយដឹងរឿងម្ដាយក្មេងស្រីប្ដឹងប៉ូលិស ទារសំណង១០លានរៀល ។ ករណីនេះកើតហេតុថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ១០និង២០នាទី នៅចំណុច ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្មេងស្រីរងគ្រោះ អាយុ៥ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុកឪពុកម្ដាយ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនឈ្មើសជាអានីតិជន ឈ្មោះ អុល រីន ហៅអាក្របី ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដូចគ្នា ។
តាមការបញ្ជាក់ឲ្យដឹងម្ដាយជនរងគ្រោះ កាលពីថ្ងៃទី២៣មេសានេះថា នៅមុនពេលកើតហេតុជនរង គ្រោះបានទៅលេងផ្ទះមីងបង្កើតនៅខាងក្រោយផ្ទះរបស់ខ្លួន បន្ទាប់មកម្ដាយក៏បានហៅជនរងគ្រោះមកងូតទឹក ពេលដែលស្រាតខោអាវងូតទឹក ម្ដាយក៏ឃើញប្រដាប់ភេទរបស់ជនរងគ្រោះក្រហមខ្លាំងក៏សួរថា កើតអីនឹងកូន ជនរងគ្រោះបានប្រាប់ថាជនសង្ស័យរំលោភ ។
ភ្លាមនោះ ខ្ញុំក៏បានហៅជនសង្ស័យមកសួរនាំ ប៉ុន្ដែជនសង្ស័យបានបដិសេធ ម្ដាយជនរង គ្រោះបាននិយាយបំភ័យម្ដងទៀតថា បើអ្ហែងមិនប្រាប់ឲ្យត្រង់ទេ អញនឹងឌុបអ្ហែងទៅពេទ្យ ឲ្យពេទ្យពិនិត្យមើល ទើបជនសង្ស័យព្រមសារភាពថាគេពិតជាបានរំលោភលើជនរងគ្រោះពិតប្រាកដមែន។
បន្ទាប់មក ស្ត្រីជាម្តាយ ក៏បាននាំយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដើម្បីធ្វើពិនិត្យកោសល្យវិច័យ និងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញ ស្រុក កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការហើយ ៕ដោយ៖បញ្ញាស័ក្តិ