Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ លួច យកលុយ​ផ្ទះ​វី​ង​ផ្ទេរប្រាក់ បន្ទាប់ពី​ជនរងគ្រោះ​បង្ហោះ​រូបថត​ចោរ លើ​ហ្វេ​ស​ប៊ុ​ក​

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពីបទ​លួច យកលុយ​ផ្ទះ​វី​ង​ផ្ទេរប្រាក់ កាលពី​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​០០​នាទី នៅ​ចំណុច​ក្នុង​បុរី​ជីបម៉ុង ផ្លូវ​លេខ​៣៧១ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។


​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ដែលមាន​ឈ្មោះ ១-​ជនសង្ស័យ​ឈ្មោះ ប៊ុន ធី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅ និង​មុខរបរ មិន​ពិតប្រាកដ ។ ២-​ឈ្មោះ ខុ​ត ប៊ុនធឿន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​សឡា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ពីបទ លួច​(​យកលុយ​ផ្ទះ​វី​ង​ផ្ទេរប្រាក់​) កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​០០​នាទី នៅ​ចំណុច​ផ្ទះ​វី​ង​ផ្ទេរប្រាក់ ផ្លូវលំ ភូមិ លេខ​១ សង្កាត់ ស្វាយ​រលំ ក្រុង តាខ្មៅ ខេត្តកណ្តាល ។

​ជនរងគ្រោះ​ឈ្មោះ ម៉ិច សីហា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ មុខរបរ បើក​វី​ង​ផ្ទេរប្រាក់​។

​បន្ទាប់ពី​កើត​ហ​តុ ជនរងគ្រោះ​បាន​បង្ហោះ​រូបភាព ជនសង្ស័យ​ខាងលើ ដែល​ធ្វើ​សកម្មភាព​បន្លំ​លួច​យកលុយ (​នៅផ្ទះ​របស់ខ្លួន​) តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ពេលនោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ បានឃើញ​ស្គាល់​ភិនភាគ​ជនសង្ស័យ​ទាំង​២​នាក់ ដែល​ឧស្សាហ៍​ចេញចូល ក្នុង​មូលដ្ឋាន​សង្កាត់​ចាក់អង្រែលើ លុះ​មកដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​០០​នាទី ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ ប៊ុន ធី និង ឈ្មោះ ខុ​ត ប៊ុនធឿន កំពុង​ដើរ​នៅ​ចំណុច​ក្នុង​បុរី​ជីបម៉ុង ផ្លូវ​លេខ​៣៧១ ភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏​ឃាត់ខ្លួន​យកមក​សាកសួរ នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​។

​ចំពោះ​ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ​ប៊ុន ធី និង ឈ្មោះ ខុ​ត ប៊ុនធឿន បានប្រគល់​ឲ្យ​ទៅ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ដោយ​៖ CEN​

×