កាលពីពេលថ្មីៗនេះ (ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០) តាមរយៈព្រះតេជគុណ នួន សុផន ដែលមានគណនីហ្វេសប៊ុក Sophorn KonKhmer អ្នកស្រី អ៊ាន សៀវម៉ី (ព្រះនាងតូច) ជាអគ្គនាយិកាក្រុមហ៊ុន Castle E Diamond នាំចូលផលិតផលថែរក្សាសម្ផស្សម៉ាក់ Ei Ei ផ្ដាច់មុខពីក្រៅប្រទេស បានផ្ញើថវិកាឧបត្ថម្ភចំនួន១លានរៀល ជួយទៅដល់គ្រួសារស្ត្រីក្រីក្រីដ៏កំសត់មួយ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីយកកូនទៅពេទ្យព្យាបាល។
ដោយសារតែពុំអាចទៅជួបគ្រួសារនោះដោយផ្ទាល់ ព្រោះតែជាប់រវល់ ហើយបានត្រឹមផ្ញើតាមរយៈព្រះតេជគុណខាងលើជួយ អ្នកស្រី សៀវម៉ី ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកអ្នកស្រី «Siv mey Online Shop» យ៉ាងដូច្នេះថា៖ «តាមពិតនាងខ្ញុំក៏ចង់ទៅជួបបងស្រីផ្ទាល់ដែរតែដោយសារនាងខ្ញុំរវល់ចឹងក៏មិនបានទៅសូមបងស្រីយកកូនទៅពេទ្យសិនទៅរឿងផ្ទះចាំនាងខ្ញុំគិតជូនពេលក្រោយទៀតណាសំខាន់កូនមុនណាបងស្រី (ហើយនាងខ្ញុំក៏សូមអរគុណដល់តេជគុណនួនសុផនផងដែរៗតែងតែជួយយកថវិការទៅជួយអ្នកដែរក្រខ្សត់ជំនួសនាងខ្ញុំរហូតមក» ។
គួរឲ្យដឹងផងដែរថា មុននេះមួយថ្ងៃ (ទី២៣ មេសា) អ្នកស្រី សៀវម៉ី ក៏បានយកថវិកាចំនួន ២ ពាន់ដុល្លារ (2000$), ជែលលាងដៃចំនួន ១០០ ដប, Spray បាញ់កម្ចាត់មេរោគចំនួន ១០០ ដប និងអង្ករ២តោន ទៅជួនកាកបាតក្រហមកម្ពុជា ដោយទទួលបានការស្វាគមន៍ពីលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា។
ជាមួយនឹងអំពើដ៏សប្បុរសធម៌របស់អ្នកស្រី ឃើញថាបងប្អូននៅក្នុងបណ្តាញសង្គម បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ដោយក្នុងនោះមានការខមិនលើកទឹកចិត្តអ្នកស្រីយ៉ាងដូច្នេះថា៖ «មនុស្សដូចចែសៀវមុីអោយតែឃើញជនរួមជាតិជួបទុកលំបាកតែងតែមានមុខចែជួយមិនដែលខានទេ ។ដូច្នេះហើយចែរកសុីកាន់តែទ្បើងៗរហូត អរគុណអំពើល្អរបស់ចែណាស់ជំនួសបងស្រីបងប្រុសនិងក្មេងៗផង» ។ ដោយ៖ CEN