ព្រំដែនកម្ពុជា ថៃ ៖ ត្រាក់ទ័រកសិកម្មដែលគយខ្មែរចុះបង់ពន្ធនាំចូល ឥឡូវធ្លាយរឿងអាស្រូវថាចោរលួចនាំឆ្លងដែនទេ។ លោក នៃ ពៅ មេឃុំគោករមៀរ ស្រុកថ្មពួកអោយដឹងថ្ងៃទី២១ ខែមករាថា ៖ ករណីត្រាក់ទ័រកសិកម្មដែលកសិករខ្មែរនាំចូល ហើយបានបង់ពន្ធ ក្នុងនោះលោក ជា ប៊ុនថន ប្រធានការិយាល័យគយនិងរដ្ឋាករច្រកព្រំដែនតំបន់បឹងត្រកួន បានទាំងចេញក្រដាសពន្ធ(ប័ណ្ណបញ្ចេញទំនិញពីគយ)ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧កន្លងមក ។ ហើយក៏បមានវិក័យប័ត្រចុះបញ្ជីបន្ទុក(Invoice -Packing List) ពីក្រុមហ៊ុនSKL Siam Kubota List Sing ) អោយទៅឈ្មោះ លោកដួង វ៉ុន (Mr Duong Von) នៅភូមិ -ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៤ឧសភាឆ្នាំ២០១៧ កន្លងមកនោះ អោយប្រើហើយ បែជាខាងភាគគីថៃថាជារបស់គេ ។ គេ(ពលរដ្ឋថៃ) ថាបានបាត់ត្រាក់ទ័រនោះដោយចោរលួច ហើយនាំឆ្លងដែនមកប្រទេសកម្ពុជា។
លោកបានចូលរួមប្រជុំសម្របសម្រួលកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅស្នាក់ការក្រុមទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនតំបន់បឹងត្រកួន។
រឿងនេះ ពលរដ្ឋថៃបានប្តឹងមកអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងរបស់គេ។ ហើយរឿងបែបនេះ កន្លងមកពលរដ្ឋថៃច្រើនតែឈ្នះលើបណ្តឹង។ ហេតុនេះពលរដ្ឋកម្ពុជា ជាទិញត្រាក់ទ័រនោះព្រួតបារម្ភណាស់ ។
ទោះយ៉ាងណា ករណីនេះមិនទាន់សម្រេចយ៉ាងណានៅឡើយ រងចាំភាគីកម្ពុជា ថៃជួបប្រជុំគ្នានៅពេលខាងមុខទៀត៕ ដោយ ៖ បន្ទាយ