Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាណិត​ណាស់​! ក្មេងប្រុស​ដែល​មាន​ដុះ​ដុំ​សាច់​លើ​មុខ​ជិត ៥​គីឡូក្រាម បាន​ស្លាប់ ក្រោយពេល​ ​ទទួល​ការវះកាត់​នៅ​អា​មេ​រិច​

ក្មេងប្រុស​ជនជាតិ​គុយបា​ម្នាក់ ដែល​បាន​ធ្វើដំណើរ​ទៅ​អា​មេ​រិច​ដើម្បី​យក​ដុំ​សាច់​ដុះ​លើ​ផ្ទៃមុខ​ចេញ បាន​ស្លាប់​ហើយ ក្រោយពេល​ទទួល​ការវះកាត់​។​

​កុមារ​នោះ​មានឈ្មោះ Emanuel Zayas អាយុ ១៤​ឆ្នាំ​។ គាត់​បាន​ធ្វើដំណើរ​ទៅ​រដ្ឋ Florida កាលពី​ខែវិច្ឆការ​ឆ្នាំ​មុន ដើម្បី​ទទួល​ការវះកាត់​យកចេញ​ដុំ​សាច់​ដុះ​លើ​ផ្ទៃមុខ​ទំងន់ ៤,៥​គីឡូក្រាម​។​

​ដុំ​សាច់​ដ៏​ធំ​បាន​ដុះ​លើ​ផ្ទៃមុខ​របស់គាត់ ធ្វើឲ្យ​គាត់​មាន​បញ្ហាពិបាក​ដកដង្ហើ​ម ដោយសារ​តែ​វា​គំរាម​​កំហែង​ដល់​បំពង់ខ្យល់​។​

​ការវះកាត់​ប្រើ​រយៈពេល​អស់ ១២​ម៉ោង ហើយ​បើ​តាម​ការ​រាយ​ការណ៏​របស់​សារព័ត៌មាន​ប្រចាំ​តំប​ន់បាន​បញ្ជាក់ថា ការវះកាត់​លើ​កុមារ​នោះ បានបង្ហាញ​សញ្ញា​ថា​ គាត់​នឹង​អាច​ជា​សះស្បើយ​វិញ​។​

​ប៉ុន្តែ​បើ​តាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៏ CTV បានបញ្ជាក់​ថា អាការៈ​របស់​កុមារ Emanuel Zayas កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ កាលពី​ចុង​សប្តាហ៍ ហើយ​វិវត្ត​ទៅ​ជា​មាន​បញ្ហា​ក្រ​លៀន និង​សួត​។​

​គ្រួសារ​របស់​កុមារ​ដដែល​បាន​បរិច្ចាក​សាកសព សំរាប់​ជា​ការពិសោធ​ន៏​ផ្នែក​វិទ្យាសាស្ត្រ ដើម្បី​សិក្សា​បន្ថែម​ពី​បញ្ហា​ជំងឺ​ដុះ​សាច់​នោះ​៕ សុភ័ក្ត្រ​

×