Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យីហោ Dove រង​ការ “​ជេរប្រទេច​” យ៉ាងខ្លាំង​ព្រោះតែ​ផ្សាយពាណិជ្ជកម្ម ប្រែ​មនុស្ស​ស្បែក​ខ្មៅ​ឲ្យ​ទៅ​ជាស​

​មនុស្ស​ជាច្រើន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម បាន​សម្តែង​នូវ​ការខឹង​សម្បារ​យ៉ាងខ្លាំង​ចំពោះ​រូបភាព​ក្នុង​យុទ្ធនាការ​ផ្សាយពាណិជ្ជកម្ម​របស់ Dove ហើយ​ចាត់ទុកថា នេះ​គឺជា​ទង្វើ​រើសអើង​ជាតិ​សាសន៍​… ជាហេតុ​ធ្វើ​ឲ្យ​តំណាង​របស់ Dove ត្រូវបាន​ថ្លែង​ការសុំ​អភ័យទោស ។​

​ជាក់ស្តែង​រូបភាព​៤​ផ្ទាំង​តូចៗ​លើ​គេហទំព័រ Facebook របស់ Dove បង្ហាញ​ឲ្យ​ឃើញ​នារី​ស្បែក “​ពណ៌​”​ម្នាក់ ពាក់អាវ​យឺត​ពណ៌​សូកូឡា ។ គ្រា​ដែល​នាង​ដោះ​អាវយឺត​ចេញ ស្រាប់តែ​ក្លាយជា​ស្ត្រី​សម្បុរ​ស ហើយ​កំពុង​ពាក់អាវ​យឺត​ពណ៌​ទឹកដោះគោ ។​

​រូបភាព​ត្រូវបាន​ចាត់ទុកថា Dove រើសអើង​ពូជសាសន៍​

​បន្ទាប់ពី​រូបភាព​នេះ​ត្រូវបាន​បង្ហោះ​ផ្សាយ វាទ​ទួលបាន​នូវ​មតិ​ជាច្រើន​ដែល​សម្តែង​ភាព​ខឹងក្រេវក្រោធ ។ “​ខ្ញុំ​នឹង​ពុំ​ប្រើ​ផលិតផល Dove ទៀត​ទេ​!” ឬ “Dove គិតថា​ស្បែក​របស់ខ្ញុំ វា​ស្មើនឹង​អត្ថន័យ​នៃ​ពាក្យ​គគ្រិច​?” ។​..​ល​។​

​មុន​នោះ Dove ក៏​ធ្លា​ប់រង​ទទួល​ការរិះគន់​ចាស់ដៃ គ្រា​បាន​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ផលិតផល​របស់ខ្លួន​ដោយ​ប្រើ​ប្រយោគ​ឧទ្ទេសនាម​ថា ៖ “​សម្រាប់​ស្បែក​ធម្មតា​ដល់​ស្បែក​ក្រ​ម៉ៅ​” ។​

​រូបភាព​ក្នុងការ​ផ្សាយពាណិជ្ជកម្ម មុន​នោះ​ធ្លាប់​រង​ការ​រិះគន់ថា រើសអើង​ពូជសាសន៍

​ក្រោយពេល​រង​ការស្តីបន្ទោស Dove ក៏​ចាត់​តំណាង​ឲ្យ​ប្រកាស​សុំទោស​ថា មាន​វិប្បដិសារី​យ៉ាង​ជ្រាលជ្រៅ ព្រោះ​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ខូចចិត្ត​” ។​

Dove នៅបាន​អះអាង​បន្ថែមថា ជំនឿ​ជា​មូល​គ្រឹះ​របស់ Dove គឺ​គោរព​ដល់​គម្លាត នៃ​ភាព​ស្អាត​របស់​នារីៗ ហេតុនេះ​គួរណា​ស់ការ​ចន្លោះប្រហោង​បែបនេះ ពុំគួរ​ឲ្យ​កើតមាន​ទេ ៕​ លីហ្សា

 

×