Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង កំពុង​រងចាំ​ការឆ្លើយតប​ពី​កូរ៉េខាងជើង ជុំវិញ​គំរោង​ពិភាក្សា​យោធា​

ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​កំពុង​រងចាំ​ការឆ្លើយតប​នៅឡើយ ពី​ប្រទេស​កូរ៉េខាងជើង​ជុំវិញ​គំរោង​ពិភាក្សា​ផ្នែក​យោធា​រវាង​​ប្រទេស​ទាំង​ពីរ ក្នុង​គោលបំណង​លុបបំបាត់​ភាព​តានតឹង ឲ្យបាន​មុន​ពេល​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ Choi Hyun-soo បញ្ជាក់ប្រាប់​សារព៌តមាន​ដូច្នេះ​ថា “​ពួក​យើង​បន្ត​រង់ចាំ​ការឆ្លើយតប​ពីំសំណា​ក់​កូរ៉េខាងជើង ហើយ​ពួក​យើង​នឹង​ប្រាប់​លំអិត​នៅ​ពេល​កិច្ចពិភាក្សា​ចាប់ផ្តើម​”​។​

​កាលពី​ខែ​កក្កដា ឆ្នាំមុន ប្រទេស​កូរ៉េខាងត្បូង​បាន​ស្នើ​ឲ្យមាន​ការ​បន្ត​កិច្ច​ពិភាក្សា​ជាមួយនឹង​កូរ៉េខាងជើង ហើយ​កាលពី​ដើមខែ​នេះ ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​លើ​គំរោង​នោះ ក្រោយ​ពេល​ពួកគេ​បានធ្វើ​កិច្ចប្រជុំ​កំរិត​ខ្ពស់​លើកដំបូង ដែល​សម្រេចបាន​លទ្ធផល​ជាច្រើន រួម​មាន​ការចូលរួម​របស់​កូរ៉េ​ខាង​ជើង​ក្នុង​កីឡា​អូ​ឡាំ​ពិ​ក​ខែ​ក្រោយ​នេះ​៕ សុភ័ក្ត្រ​

×