ប្រភពពីសារព័ត៌មាន VN មួយ បានឲ្យដឹងថា ព្រះសង្ឃព្រះនាម Luang Phor Pian មានព្រះជន្មាយុ ៩២ ព្រះវស្សា បានសុគតនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នាមន្ទីរពេទ្យថៃ ព្រោះជរាពាធ ។ ព្រះសង្ឃ Pian មានដើមកំណើតនៅកម្ពុជា ហើយបានចំណាយពេលស្ទើរមួយជីវិត នៅខេត្ត Lopburi ប្រទេសថៃ ។ កិត្តិនាមរបស់ព្រះអង្គល្បីសុះសាយ និងទទួលបានការគោរពស្រលាញ់ពីពុទ្ធសាសនិកជន ។
ក្រោយពេលសុគតបាន ២ ខែ ព្រះសពត្រូវបានលើកមកដើម្បីរៀបចំបូជា ។ ប៉ុន្តែ ពិតជាអស្ចារ្យណាស់ ដែលព្រះសពទោះបីពុំទទួលបានការអនុវត្តវិធីការពាររក្សាក្តី តែព្រះអង្គហាក់ដូចជាគ្រានៅមានព្រះជន្មអីចឹង ។ លើសពីនេះ ព្រះអង្គហាក់មានព្រះភ័ក្ត្រញញឹម នៅពេលអាចារ្យប្តូរស្បង់ជីវរថ្វាយ ។
ប្រភពដដែលសរសេរថា៖ រូបភាពព្រះអង្គមានព្រះភក្ត្រ័ញញឹម ត្រូវបានចែករំលែកដូច «ព្យុះ» លើបណ្តាញសង្គមថៃ ។
តាមគំរោង នោះពុទ្ធសាសនិកជន នឹងបន្តធ្វើបុណ្យបួងសួងរហូតទល់ពេលគំរប់ ១០០ ថ្ងៃ ៕