បរទេស ៖ ប្រសិនបើលោកអ្នកជាអ្នកនិយមប្រើប្រាស់អ៊ីនធឺណិត នោះលោកអ្នកនឹងប្រាកដស្គាល់ច្បាស់ បុរសទាំងនេះគឺជានរណា…? ។ ពិតមែនហើយ ពួកគេគឺជាក្រុមរាំសែងមឈូសមានឈ្មោះថា Ghana ដោយវីដេអូមួយរបស់ពួកគេ សែងមឈូស និងរាំនៅក្នុងពិធីបុណ្យសពមួយ បានផ្ទុះល្បីខ្លាំងកាលពីឆ្នាំ២០១៧។
ប៉ុន្តែ ពួកគេបានលេចមុខល្បីយ៉ាងលឿនជាថ្មី ក្នុងអំឡុងពេលការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬ Covid-19 ហើយត្រូវបានឲ្យងារ និងស្គាល់ជាទូទៅថា ក្រុមរាំសែងមឈូសខ្មោចអាជីព ដែលកំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។
ពេលនេះ ពួកគេបានចេញវីដេអូថ្មី ជាមួយបទ Remix ដែលធ្វើឲ្យពួកគេក្លាយជា «និមិត្តរូបនៃការស្លាប់» ខណៈធ្វើការព្រមានដល់ពលរដ្ឋទាំងអស់នៅលើពិភពលោក ឲ្យស្នាក់នៅផ្ទះ ដើម្បីសុវត្ថិភាពពីជំងឺកូវីដ១៩។
នៅក្នុងវីដេអូថ្មី ដែលត្រូវបានបង្ហោះចូល Twitter ក្រុមរាំសែងមឈូស Ghana បានសម្តែងនូវការដឹងគុណចំពោះក្រុមគ្រូពេទ្យ និងធ្វើការព្រមានដល់មនុស្សរាល់គ្នាថា «ត្រូវតែរក្សាសុវត្ថិភាពស្នាក់នៅផ្ទះ ឬ ក៏ចង់រាំជាមួយពួកយើង»។
Benjamin Aidoo ស្ថាបនិកនៃក្រុមនេះ បាននិយាយក្នុងបទសម្ភាសន៍មួយថា បន្ទាប់ពីមានការចាប់អារម្មណ៍នៅលើអ៊ិនធរណេត អាជីវកម្មរបស់ពួកគេបានរីកដុះដាលតាំងពីពេលនោះមក ហើយកិត្តិនាមរបស់ពួកគេអាចជះឥទ្ធិពល ដល់អត្រាថ្លៃឈ្នួលរបស់ពួកគេ សម្រាប់សេវាកម្មដោយសារជំងឺរាតត្បាត Covid-19 ។
មេស្ថាបនិកសែងមឈូសរូបនេះ បានឲ្យដឹងថា៖ «ប្រជាប្រិយភាពដែលយើងបានទទួល កំពុងតែធ្វើឲ្យអាជីវកម្មរបស់យើង រីកលូតលាស់ខ្លាំងឥឡូវនេះ។ យើងនឹងដំឡើងថ្លៃរបស់យើង បន្ទាប់ពីមេរោគឆ្លង។ សម្រាប់ពេលនេះយើងមានអ្នកគ្រប់គ្រងនៅប្រទេសកេនយ៉ា ហើយយើងក៏មានមេធាវីផងដែរនៅក្នុងប្រទេសកេនយ៉ា» ។
«នៅក្នុងប្រទេសហ្គាណា អ្នកត្រូវមានគំនិតច្នៃប្រឌិត ខ្ញុំសង្កេតឃើញថា អ្នកសែងឈមូសស្លៀកខ្មៅ តែខ្ញុំចង់ឲ្យខ្ញុំខុសប្លែកពីគេ ដូច្នេះខ្ញុំចង់បន្ថែមសម្លៀកបំពាក់ពណ៌ ស ក្រហម និងខ្មៅ។
«មនុស្សខ្លះពួកគេមិនចង់យំទៀតទេ ប៉ុន្តែមនុស្សផ្សេងទៀតចង់ស្រក់ទឹកភ្នែក ឬមិនសប្បាយចិត្ត យើងធ្វើឱ្យពួកគេរីករាយដោយសារអ្វីដែលយើងកំពុងធ្វើ។»
«យើងព្យាយាមធ្វើឱ្យប្រសើរឡើងលើរបាំរបស់ពួកយើង ដើម្បីឱ្យមនុស្សដឹងថា យើងជាក្រុមអ្នកសែងមឈូសពិសេស»៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)
Coffin dancing meme is the only good thing that’s happened 2020 pic.twitter.com/W7ioPkhykJ
— Tahir (@TahirTJ_) April 27, 2020
And 2020 has come full circle…
The Ghana coffin dancers made a video to thank doctors and also warned everyone to “stay home or dance with us.” pic.twitter.com/eDNzevR68U
— Michael Schwab (@michaelschwab13) May 5, 2020