ការជិះម៉ូតូ គឺត្រូវបានចាត់ទុកថាបានគ្រោះថ្នាក់រួចទៅហើយ ព្រោះថា នៅជុំវិញខ្លួនអ្នកពុំមានជញ្ជាំង ឬ ពោងសុវត្ថិភាព ដើម្បីការពារអ្នកឡើយ នៅពេលដែលអ្នកជិះភ្លាត់ស្នៀត ឬ ជួបបញ្ហាអ្វីមួយនៅចំពោះមុខ ដែលជាហេតុធ្វើឱ្យមានច្បាប់ និងបទប្បញ្ញត្តិជាក់លាក់មួយចំនួនដែលត្រូវអនុវត្តនៅពេលជិះម៉ូតូ។ ក្នុងនោះតម្រូវឲ្យពាក់មួកសុវត្ថិភាព បើកបរកុំព្រហើន មានការគោរពអធ្យាស្រ័យឲ្យគ្នា បើកបរប្រកាន់គន្លងមិនបំពានសិទ្ធិអ្នកដទៃ ជាដើម។
ទោះយ៉ាងណា ជារឿយៗ គេតែងសង្កេតឃើញមានក្មេងស្ទាវៗមួយចំនួន ពុំបានអើពើនឹងច្បាប់ណែនាំខាងលើនេះទេ ដោយព្រហើនជិះម៉ូតូ ដែលពេលខ្លះ ព្រលែងដៃ និងសូម្បីទាំងបង្ហោះទៀតផង ដែលធ្វើឲ្យអ្នកដំណើរដទៃស្រៀវបុកពោះជាខ្លាំង ព្រោះតែខ្លាចជួបគ្រោះថ្នាក់ដោយសារតែពួកគេ។
ជាក់ស្តែង វីដេអូមួយត្រូវបានបង្ហោះដោយផេកហ្វេសប៊ុក We Are Malaysians បានបង្ហាញឲ្យឃើញក្មេងស្ទាវ២នាក់ ក្នុងចំណោមក្រុមរបស់ពួកគេជាច្រើននាក់ បានបង្ហោះម៉ូតូយ៉ាងសាហាវ ឆ្លងកាត់ម៉ូតូ ឡានដទៃ ដែលមើលទៅសឹងតែបុកគ្នាស្រៀវសាច់ជំនួសជាខ្លាំង។
យ៉ាងណាមិញ ជំនាញបង្ហោះម៉ូតូរបស់ពួកក្មេងស្ទាវទាំងនេះ ក៏ត្រូវបានគេប្រដូចគ្នាទៅនឹងហ្គេមជិះម៉ូតូដែលមានល្បឿនរហូតដល់ ១៦០ គីឡូម៉ែត្រ/ម៉ោង ផងដែរ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)