Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធម្មជាតិ​អើយ ម្តេច​ក៏​ដាច់​មេត្តា​! គ្នា​កំពុង​រួមមេត្រី បែរ​ជា​ប្រល័យ​ទាំង​គូ​… ដូច្នេះ​!

ក្មេងស្រី​វ័យ​ជំទង់ អាយុ ១២​ឆ្នាំ និង​ក្មេងប្រុស​១៦​ឆ្នាំ បាន​ត្រូវ​រន្ទះបាញ់​ស្លាប់​ពេល “​ប្រព្រឹត្ត​រឿង​មនុស្សពេញវ័យ​” នៅ​កណ្តាល​ចម្ការ​ពោត ។​

​ហេតុការណ៍​គួរឲ្យ​អាណិតអាសូ​រនេះ កើតឡើង​ទៅ​រដ្ឋធានី Lilongwe ប្រទេស Malawi ខណៈពេល​គ្រួសារ​ក្មេងស្ទាវ​ទាំង​២ បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ពី​រឿង​កូន សុខៗ​ស្រាប់តែ​បាត់​ខ្លួន​។ ស្រា​ពេល​នោះ​ដែរ ប៉ូលិស​ទទួលបាន​ព័ត៌មាន​ថា ពលរដ្ឋ​មួយក្រុម​បាន​ឃើញ​សាកសព​ក្មេង​ប្រុស​ស្រី ២​នាក់ ដេក​ក្បែរ​គ្នា​នៅក្នុង​ចម្ការពោត​មួយ​។​

​សាកសព​ក្មេង​ប្រុស​ស្រី​ទាំង​២ ដេកស្លាប់​ក្បែរ​គ្នា​ព្រោះ​រន្ទះបាញ់​

​ពេល​ទៅដល់​កន្លែងកើតហេតុ​ប៉ូលិស​បាន​ឃើញ​សាកសព​២​ដេក​ក្បែរ​គ្នា ហើយ​សុទ្ធសឹង​ក្នុង​វ័យ​ជំទង់​។ សាកសព​ក្មេងស្រី​ពុំ​ទាន់​ទាំង​បាន​ស្លៀក​សម្លៀកបំពាក់​ផង​។ ផ្អែក​តាម​កោសល្យវិច្ច័យ​កន្លែងកើតហេតុ និង​ស្លាកស្នាម​បន្សល់​ទុក​លើ​រាងកាយ​ជនរងគ្រោះ ប៉ូលិស​សន្និដ្ឋានថា ក្មេង​ទាំង​២ បានសម្លាប់​សារ​រន្ទះបាញ់​។​

​ម្យ៉ាងទៀត ក្រុមគ្រួសារ​ដែល​រាយការណ៍​ប្រាប់​ពី​សមាជិក​របស់​ខ្លួន​បាត់​ខ្លួន​ក៏​បាន​មក​មើល ហើយ​ទទួលស្គាល់ថា ពួកគេ​ពិតជា​កូនៗ​របស់​ខ្លួន​មែន​។ ក្មេងស្រី​អភ័ព្វ​ឈ្មោះ Patricia Guwe អាយុ ១២​ឆ្នាំ ដោយ​ក្មេង​ប្រុស​ឈ្មោះ Anderson Yohane អាយុ ១៦​ឆ្នាំ​។​

​ប៉ូលិស​ក៏​បាន​វាយ​តម្លៃ​បន្ថែម​ថា ៖ ក្មេង​ទាំង​ពីរ កំពុង​រៀន “​ធ្វើតាម​មនុស្សពេញវ័យ​” នៅ​ចម្ការពោត ស្រាប់តែ​មេឃ​រកកលភ្លៀង ហើយ​អ្នក​ទាំង ២ បាន​ត្រឹម​ស្លៀក​សម្លៀក​បំពាក់​វិញ ពុំ​ទាន់​ហើយ​ផង ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​តែម្តង​។​

​ប៉ូលិស​បាន​បញ្ជាក់​ករណី ដោយ​ក្រុមគ្រួសារ​បាន​ទទួល​សព​កូនៗ​របស់​ខ្លួន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ទាំង​ចិត្ត​ក្តុកក្តួល អាណិត​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​៕ ចន្ទ្រា​

×