តាកែវ៖ក្រោយសរសេរព័ត៌មានបំផ្លៃការពិត បង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីទទួលប្រយោជន៍ ត្រូវបានគេដាក់ពាក្យប្តឹងទៅតុលាការ ភ័យខ្លួនបុគ្គលិកនៃមន្ទីរអប់រំយុវជនកីឡាខេត្តតាកែវ ឈ្មោះ ជួន សុវណ្ណ ចេញមុខមកធ្វើសេចក្តីបំភ្លឺថា ខ្លួនចាញ់ឧបាយកលគេញុះញង់ រួមដៃគ្នាបង្កឲ្យមានការយល់ច្រឡំ ទៅលើប្រធានការិយាល័យ២រូប និងសារភាពបង្ហាញមុខមេខ្លោង ដែលជានាក់រៀបចំផែនការ ឲ្យមានការយល់ច្រឡំពេញមួយខេត្ត ដោយសង្ស័យថាពាក់ព័ន្ធជាមួយអំពើពុករលួយ ។
ជុំវិញបញ្ហានេះ ក្រោយចេញសេចក្តីបំភ្លឺអំពីជនបំពុលសង្គមរួច គេនៅមិនទាន់ដឹងថា បុគ្គលឈ្មោះ ជួន សុវណ្ណ ដែលជាអ្នកសរសេរបង្កើតអាខោនហ្វេសប៊ុកឈ្មោះ អប់រំខេត្តតាកែវ បង្ហោះបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ និងលោក ជួន ចន្នី ដែលជាអ្នកញុះញង់ និងរៀបចំផែនការនោះ ទទួលទោសទាន់យ៉ាងណាឲ្យប្រាកដនៅឡើយទេ ខណៈដែលបុគ្គលទាំងពីរូបនេះ ជាមន្ត្រីនៃមន្ទីអប់រំ ទាំងពីរនាក់ អាចនឹងប្រឈមមុខកាត់ក្របខ័ណ្ឌចោល ឬយ៉ាងណា គឺអាស្រ័យលើឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ហើយជាអ្នកសម្រេចជោគវាសនាបុគ្គល ដែលចង់បានប្រយោជន៍ ហើយតិះឌៀលអ្នកដទៃ ដែលជាគំរូដ៏អាក្រក់បំផុត ក្នុងជួរក្របខ័ណ្ឌ អ្នកផលិតធនធានមនុស្ស ។
សូមបញ្ជាក់ថា បុគ្គលឈ្មោះជួន ចន្នី អតីតប្រធានការិយាល័យមធ្យមសិក្សា ចំណេះដឹងទូរទៅនេះត្រូវបាន ក្រសួងអប់រំដកតំណែងរបស់ខ្លួន ឲ្យមកបម្រើការងារនៅសាលាវិទ្យាល័យអង្គតាគោក តាំងពីដើមខែមេសា ក្រោយមានពាក្យបណ្តឹងពីក្រុមគ្រូបង្រៀន ប្តឹងទៅក្រសួងពីបទ ឆបោក ប្រាក់គ្រូបង្រៀន ៕
ដោយ៖ តាកែវ