ខណៈពេលដែលប៉ូលិសចាប់ខ្លួន ឪពុកតិរច្ឆានម្នាក់នេះ បានឆ្លើយថា ខ្លួននឹកគិតថា ជំងឺរបស់កូនស្រីមិនអាចព្យាបាលបាន ហើយរាងកាយរបស់នាងចាប់ផ្តើមប្តូរទៅពណ៌ស្វាយ ប៉ុន្មានម៉ោងបន្ទាប់ពីសម្រាល។
ប៉ុន្មានម៉ោងក្រោយពេលទុកកូននៅលើគ្រែ ឪពុករូបនេះក៏សម្រេចចិត្តយកទៅគ្រវាត់ចោល ព្រោះគិតថា “វាពុំអាចរស់រានមានជីវិតបានទេ”។
កាមេរ៉ាសុវត្ថិភាពបានផ្តិតយកខណៈពេលដែលបុរសម្នាក់ នៅ Teng Uy, ខេត្ត Yunnan ប្រទេសចិន។ ដែលពិតជាសាហាវយង់ឃ្នងដាច់ចិត្តគ្រវាត់កូនស្រីរបស់ខ្លួនចូលក្នុងធុងសំរាម។ មុននោះគេឃើញបុរសនេះ បានចាប់ញាត់កូនចូលក្នុងកញ្ចប់ក្រដាសមួយ រួចទម្លាក់ចូលក្នុងធុងសំរាម។ សីតុណ្ហភាពពេលនោះគឺ ១០ដឺក្រេ។
ក្រោយពេលទម្លាក់កូនចូលធុងសំរាមរួចរាល់ បុរសរូបនេះ មានកាយវិការធម្មតាដូចគ្មានអ្វីកើតឡើងដោយយកដៃជ្រែងហោប៉ៅ រួចដើរចេញ ។ សំណាងល្អណាស់ ស្ត្រីវ័យចំណាស់ម្នាក់ បានឮសំឡេងក្មេងយំ ក៏សង្គ្រោះវាដោយយកចេញពីធុងសំរាមយ៉ាងសែនកខ្វក់នោះ។
ពេលរកឃើញភ្លាមទងផ្ចិតរបស់ទារិការពុំទាន់បានកាត់ចោលនៅឡើយ។
ស្ត្រីចំណាស់ត្រូវបានប្រសិទ្ធនាមថា ជាទេវតាការពារជីវិតក្មេងស្រី។
ទទួលបានព័ត៌មានភ្លាម ប៉ូលិសក៏បើកការរុករក ហើយចាប់ឪពុកតិរច្ឆានរូបនេះ បានសារភាពថា នោះពិតជាកូនរបស់វា ហើយនិងមិត្តស្រី ទារិកាទើបបានកើតចេញនៅផ្ទះរបស់ពួកគេទាំង ២ ប៉ុន្មានម៉ោង មុនពេលត្រូវយកទៅបោះចោលក្នុងធុងសំរាម។ បុរសរូបនេះ សារភាពថា ពុំមានឆ្មបបង្កើតឡើយ ហើយក្រោយពេលកើត ស្រាប់តែទារិកានេះចាប់ផ្តើម ប្តូរពណ៌ស្បែកទៅជាឡើងស្វាយ។
វេជ្ជបណ្ឌិតនិយាយថា ទារិកាប្តូរពណ៌ស្បែកព្រោះតែអាកាសធាតុត្រជាក់ពេក។
បុរសតិរិច្ឆាន ដែលដាច់ចិត្តចោលកូនក្នុងធុងសំរាម៕