Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យ Hainan របស់​ចិន ជួយ​ក្រសួង​សុខាភិបាល​កម្ពុជា លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ទាំងស្រុង នៅ​ឆ្នាំ​២០២៥

ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន ដែល​មាន​សាកលវិទ្យាល័យ Hainan Medical University នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សន្យា​ចំពោះមុខ​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​ថា នឹង​ចូលរួម​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា ក្នុង​ការលុបបំបាត់​ជំងឺគ្រុនចាញ់ នៅ​កម្ពុជា​ទាំងស្រុង​នៅ​ឆ្នាំ​២០២៥​។​

​ក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការគួរសម ជាមួយ​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល នា​ទីសី្តការក្រសួង នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ លោកស្រី យ៊ី សុង តំណាង​សាកលវិទ្យាល័យ Hainan Medical University នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែថា ជា​ជំហាន​ដំបូង​សាកលវិទ្យាល័យ Hainan Medical University និង​អ្នកជំនាញការ​ថ្នាក់ជាតិ ផ្នែក​ជំងឺគ្រុនចាញ់ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ដឹកនាំ​ប្រតិភូ ចុះទៅពិនិត្យ​ដល់​ទីតាំង នៃ​ខេត្ត​ទាំង ខេត្ត​កំពង់ចាម និង​ខេត្ត​ព្រះវិហារ ដើម្បី​វាយតម្លៃ ក្នុង​ដំណាក់កាល​ដំបូង​ថា តើ​ត្រូវ​ជួយ​ដល់​ខេត្ត​ទាំង​ពីរ​នេះ របៀប​ណា សម្រាប់​រៀបចំ​ផែន​យុទ្ធសាស្ដ្រ លុបបំបាត់​តាម​ផែនការ​ជាតិ របស់​ក្រសួង​សុខាភិបាល​កម្ពុជា ផ្តោត​លើ​ការលុបបំបាត់​ជំងឺគ្រុនចាញ់ ក្នុង​ឆ្នាំ​២០២៥​ខាងមុខនេះ​។​

​លោក​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បាន​ស្នើសុំ​ឲ្យ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​ជំងឺគ្រុនចាញ់ ថ្វី​ត្បិត​តែ​សាកលវិទ្យាល័យ Hainan Medical University សហការ​ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល មុនដំបូង​ក៏ពិតមែន តែ​មុននឹង​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ គឺ​ត្រូវ​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺគ្រុនចាញ់ ព្រមទាំង​សុំឲ្យ​ភាគី​ចិន ជួយ​ផ្តល់​មុង​ជ្រលក់​ថ្នាំ​ឱសថ និង​អ្នកជំនាញការ​បច្ចេកទេស​ផងដែរ ។​

​សូមបញ្ជាក់​ថា តាម​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សាកលវិទ្យាល័យ Hainan Medical University ជាមួយ​សាកល​វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​កម្ពុជា កាលពី​ខែ​តុលា ឆ្នាំ​២០១៧​កន្លងទៅ ស្ថិតនៅ​ក្រោម​ក្រសួង​សុខាភិបាល និង​ក្រោម​ដំបូល​នៃ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​ក្នុង​តំបន់​ត្រូពិច រដ្ឋ​ម​ន្រី្ត​ក្រសួង​សុខាភិបាល បាន​ស្នើសុំ​ឲ្យ​សាកលវិទ្យាល័យ​នេះ ជួយ​លុបបំបាត់​ជំងឺគ្រុនចាញ់ ក្នុង​ខេត្ត​ចំនួន​២ គឺ​ខេត្ត​កំពង់ចាម និង​ខេត្ត​ព្រះវិហារ ខណៈ​ដែល​ខេត្ត​ហៃ​ណាន់ ជា​ខេត្ត​មួយ​របស់​ចិន ស្ថិតនៅ​ភាគខាងត្បូង​របស់​ចិន នឹង​មាន​ស្ថានភាព​ភូមិសាស្ត្រ ជា​តំបន់​ត្រូពិច ដូច​ប្រទេស​កម្ពុជា​ដែរ ពិសេស​ខេត្ត​នេះ ទទួលបាន​ជោគជ័យ​ក្នុង​ការលុបបំបាត់​ជំងឺគ្រុនចាញ់ និង​ជំងឺគ្រុនឈាម ។​ដូច្នេះ​ភាគី​ចិន មាន​បទពិសោធន៍​ក្នុង​ការងារ​នេះ​ច្រើន ដែល​នឹង​អាច​ជួយ​កម្ពុជា ក្នុងការ​លុប​បំបាត់​ជំងឺ​នេះ​ទាំងស្រុង នៅ​ឆ្នាំ​២០២៥៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×