Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ៖ ចលនា​សង្គ្រោះ​ជាតិ កើតឡើង​នៅ​លើ​ទឹក​ដីកម្ពុជា​ពេលណា នឹង​កម្ទេច​ពេលនោះ​

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​ថា ប្រសិនបើ​ចលនា​សង្គ្រោះ​ជាតិ កើតមានឡើង នៅ​កម្ពុជា​ពេលណា នោះ​កងយោធពល​ខេមរភូមិន្ទ នឹង​កម្ទេចចោល នៅពេល​នោះ​ភ្លាមៗ​តែម្តង​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ថ្លែង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ចូលរួម​បិទ​សិក្ខាសាលា​ការងារ​បច្ចេកទេស​ទូទាំង​កងយោធពល​ខេមរភូមិន្ទ រយៈពេល​៥​ឆ្នាំ (២០១៣-២០១៧) និង​ទិសដៅ​អនុវត្ត​៥​ឆ្នាំ​បន្ត (២០១៨-២០២២) នៅ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា “​ចលនា​សង្គ្រោះ​ជាតិ​កើត​ពេលណា កម្ទេច​ចោល​ពេលនោះ​។ ចលនា​សង្គ្រោះ​ជាតិ កើត​ចេញ​ពេល​ណា នៅ​ប្រទេស​កម្ពុជា ដូច​តាម​ការ​អួត​របស់ខ្លួន គឺ នឹង​កម្ទេច​ចោល​ភ្លាម ហើយ​កងទ័ព មិន​បណ្តោយ​ឲ្យ​ពួក​ទាំងនោះ មក​បំភ្លេច​បំផ្លាញ​ជាតិ​នោះ​ឡើយ “​។​

​ប្រមុខ​ក្រសួងការពារជាតិ បាន​បញ្ជាក់បន្ថែម​ថា “​រឿង​ហ្នឹង ដូចជា​ខ្ញុំ​បាន​និយាយ​រួម​ហើយ​ថា អា​ចលនា​ស្អី​គេ វា​ហាក់ដូចជា​មិន​មាន​ស្អី​ខុស​ពី​អ្វី​កន្លងមក ដែល​វា​បាន​ធ្វើ​នោះទេ អា​ចលនា​ស្អី​គេ បើសិនជា​វា​ធ្វើ​សកម្មភាព​មែនទែន ដូច​អ្វី​ដែល​វា​អួត និង​គឺថា​វា​ច្បាស់​លាស់​ហ្ម​ង គឺ​វា​ត្រូវ​តែ​ត្រូវ​ហ្ម​ង ប៉ុន្តែ​វា​ត្រូវ​ស្អី គឺ​ចាំ​ដល់ពេល​ដែល​វា​មាន​មែនទែន ដឹង​ហើយ “​។ សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​ថា កងយោធពល​ខេមរភូមិន្ទ ប្តេជ្ញាចិត្ត​រួចជាស្រេច ក្នុង​បុព្វហេតុ​ការថែរក្សា​សន្តិភាព ស្ថិរភាព ពង្រឹង​សន្តិភាព ហើយ​មិន​អនុញ្ញាត​ជា​ដាច់ខាត​ឲ្យ​អ្វីដែល​ជា​ចលនា​នេះ​កើតឡើង នាំឲ្យ​ប៉ះពាល់​ដល់​សន្តិភាព​ជាដដាច់ខា​ត​។ កងយោធពល​ខេមរភូមិន្ទ នឹង​ដើរ​មុខ​សហការ​ជាមួយ​កម្លាំង មាន​សមត្ថកិច្ច​ទប់ស្កាត់ រារាំង និង​បង្ក្រាប​តែម្តង គឺ​បង្ក្រាប​មិនឲ្យ​មាន​រឿង អ្វីមួយ​ដែល​មាន​ចេតនា​បំផ្លិចបំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​ឡើយ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×