សកម្មភាពសាកទូរស័ព្ទរបស់យើង ត្រូវបានគេសន្មត់ថាជាទង្វើដែលគ្មានគ្រោះថ្នាក់, មែនទេ? លើសពីនេះទៀត ខ្ញុំប្រាកដថាភាគច្រើននៃពួកយើង បន្តប្រើទូរស័ព្ទខណៈពេលដែលវានៅតែកំពុងដោតសាកថ្មផងដែរ! ។ តែចាប់ពីពេលនេះ ចូរប្រុងប្រយ័ត្ន និងយើងទាំងអស់គ្នា យកល្អគួរបញ្ឈប់ការធ្វើរបៀបនេះទៀតទៅណា៎ ។
ជាក់ស្តែង ថ្មីៗនេះ បុរសម្នាក់រស់នៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី ត្រូវបានគេរាយការណ៍ថាបានស្លាប់ ដោយសារតែខណៈពេលសាកថ្មទូរស័ព្ទរបស់គាត់ កាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី២៣ ខែមករា ។
យោងតាមរបាយការណ៍ប៉ូលីសបានឲ្យដឹងថា Rosli Othman ត្រូវបានជឿថាបានឆក់ខ្សែភ្លើង ខណៈគាត់កំពុងព្យាយាមសាកថ្មទូរស័ព្ទ ។ បុរសរងគ្រោះនេះ បានកំពុងធ្វើការភ្ជាប់ឆ្នាំងសាកទូរស័ព្ទរបស់គាត់ ទៅនឹងខ្សែឌុយនៅឯផ្ទះមិត្តភក្តិរបស់គាត់នាគ្រានោះ ។
ប៉ូលីសនិយាយថា ជនរងគ្រោះត្រូវបានរកឃើញដោយមិត្តភក្តិរបស់គាត់នៅវេលាម៉ោង ១១ និង ៣០ នាទីយប់ ស្ថិតនៅក្នុងស្ថានភាពដេកស្លាប់ស្តូកស្តឹងទៅហើយ រួមជាមួយទូរស័ព្ទរបស់គាត់, ឆ្នាំងសាក និងខ្សែឌុយ ៕ ចន្ទី