Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណុំរឿង​ប៊ីចេង​ក្លែងក្លាយ​ចំនួន​៣​ទីតាំង ត្រូវ​ចោទ​តំណាង​អយ្យការ​ប្រកាន់​ពីបទ វេច​ខ្ចប់ ស្តុក​និង​ចែកចាយ​ទំនិញ​ក្លែងបន្លំ​ម៉ាក​

​ភ្នំពេញ​៖ ក្រោយពី​បាន​ពិនិត្យ​ឯកសារ​សំណុំរឿង សាកសួរ​ចម្លើយ​តាម​នីតិវិធី និង​ពិនិត្យ​ភស្តុតាង តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ សំណុំរឿង​ប៊ីចេង​ក្លែងក្លាយ ត្រូវ​ចោទប្រកាន់​ពីបទ វេច​ខ្ចប់ ស្តុក​និង​ចែកចាយ​ទំនិញ​ក្លែងបន្លំ​ម៉ាក ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា​នេះ​ថា សំណុំរឿង​ប៊ីចេង​ក្លែងក្លាយ ដោយ​ចោទប្រកាន់​លើ ១.​ឈ្មោះ អ៊ឹង សុង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ពីបទ វេច​ខ្ចប់ ស្តុក​និង​ចែកចាយ​ទំនិញ​ក្លែងបន្លំ​ម៉ាក ប្រព្រឹត្ត​នៅផ្ទះ​លេខ ២៣A ផ្លូវ​លេខ ១២៥ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​១១ មាត្រា​២៤ និង​មាត្រា​៦៤ នៃ​ច្បាប់​ស្តី​ពី​ម៉ាក ពាណិជ្ជ​នាម និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ។ ២.​អ្នកគ្រប់គ្រង​អាជីវកម្ម​នៅ​ផ្ទះ​លេខ ១០A ផ្លូវ​លេខ ១៤១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ពីបទ វេច​ខ្ចប់ ស្តុក​និង​ចែកចាយ​ទំនិញ​ក្លែងបន្លំ​ម៉ាក កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​១១ មាត្រា​២៤ និង​មាត្រា​៦៤ នៃ​ច្បាប់​ស្តី​ពី​ម៉ាក ពាណិជ្ជ​នាម និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ។​

៣.​ម្ចាស់​ទីតាំង​ផ្ទះ​លេខ ១៤B ផ្លូវ​លេខ ១៤១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ពីបទ លក់ទំនិញ​ក្លែងបន្លំ​ម៉ាក កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៨ តាម​មាត្រា​១១ និង​មាត្រា​៦៦ កថាខណ្ឌ​២ នៃ​ច្បាប់​ស្តី​ពី​ម៉ាក ពាណិជ្ជ​នាម និង​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​។​

​សូមបញ្ជាក់​ថា នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ដោយ​មាន​ការសហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល បាន​ចុះ​អនុវត្ដ តាម​ពាក្យបណ្ដឹង​ពី​ក្រុមហ៊ុន​ប៊ីចេង​សញ្ញា​រូប​វែក រក​កន្លែង​ស្តុក​លក់​ផលិតផល​ប៊ីចេង​រូប​វែក​រំលោភ​កម្ម​សិទ្ធ​បញ្ញា​ជា​ច្រើន​គីឡូ​ផងដែរ​ដែល​មាន​៣​ទីតាំង ។ ក្នុង​ទី​តាំងទី​១-​នៅផ្ទះ​លេខ​១៤BEo តាម​បណ្ដោយ ផ្លូវ​លេខ​១៤១ និង ទី​តាំងទី​២-​ផ្ទះ​លេខ​១០BEo តាម​បណ្ដោយ ផ្លូវ​លេខ​១៤១ និង​ទី​តាំងទី​៣-​ផ្ទះ​លេខ​២៣A​ផ្លូវ​លេខ​១២៥ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២២ ខែ​មករា ឆ្នាំ​២០១៨ ។​

​ប៊ីចេង​សញ្ញា​វែក​ក្រហម​ក្លែងក្លាយ​ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ រកឃើញ ដកហូត​បាន​ជាង​៣,៥​តោន និង​ឃាត់ខ្លួន​២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×