យើងមិនអាចប្រាកដថា អ្នកជំងឺមានជំងឺមហារីកឬក៏អត់នោះទេ ជាពិសេសពេលមិនទាន់ បានជួបជាមួយនឹងគ្រូពេទ្យឯកទេស ប៉ុន្តែមានអាការប្រកាសអាសន្នច្រើនណាស់ដែល អ្នកគួរតែយកចិត្តទុកដាក់ចំពោះវា។
ដូចយើងធ្លាប់ដឹងហើយថា បើយើងអាចកំណត់ពីជំងឺមហារីក បានកាន់តែលឿន វានឹងអាចមានវិធីព្យាបាលជំងឺនេះ កាន់តែមានប្រសិទ្ធភាពខ្លាំង។
ខាងក្រោមនេះ ជាសញ្ញាសំខាន់នៃជំងឺមហារីក ដែលយើងគួរកត់សម្គាល់ បើមានការសង្ស័យ សូមប្រយ៉ាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឯកទេសជាបន្ទាន់។ សញ្ញាទាំងនោះរួមមាន៖
— អស់កម្លាំង
— ក្តៅខ្លួន ឬមានការបង្ករោគញឹកញាប់
— មានការឈឺចាប់
— ស្រកទម្ងន់ដោយគ្មានមូលហេតុ
— ពណ៌ស្បែកមានការប្រែប្រួល ដូចជា ស្បែកខ្មៅ ដុះរោមច្រើន រមាស់ និងឡើងក្រហមជាដើម៕
ប្រភព៖ health.com.kh