កំពង់ស្ពឺ៖នៅថ្ងៃទី១០ មិថុនា ២០២០ បុរសម្នាក់ជាឃាតករដែលចាក់សាំងដុតសម្លាប់ប្រពន្ធ ដោយសាររឿងប្រចណ្ឌ ប្រព្រឹត្តនៅភូមិផ្ចិក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី០៦.០៦.២០២០ ។ ត្រូវបាននគរបាល ស្រុកឱរ៉ាល់ឃាត់ខ្លួនបានហើយ។
នគរបាលស្រុកពញាឮ បានរាយការណ៍ពីករណីឃាតកម្មគិតទុកជាមុន ប្តីបានយកសាំងចាក់ដុតប្រពន្ធបណ្តាលឲ្យឆេះស្លាប់ បន្ទាប់ពីមានទំនាស់នឹងគ្នា ដោយប្តីចោទប្រពន្ធថាមានប្រុសសហាយ ហើយក៏មិនស្តីរកគ្នារយៈពេល១ខែ ប៉ុន្តែប្តីសុំប្រពន្ធត្រូវគ្នាវិញ ប៉ុន្តែប្រពន្ធមិនព្រម ស្រាប់តែប្តីលួចទៅទិញសាំង ហើយឱកាសល្អ ចាក់ដុតសម្លាប់ចោលតែម្តង ។ សូមបញ្ជាក់ថា ពួកគេទាំងពីរនាក់ បានស្រឡាញ់គ្នាធ្វើជាប្តីប្រពន្ធរួមរស់នៅជាមួយគ្នាដោយមិនបានរៀបការត្រឹមត្រូវនោះទេ។
ករណីកើតហេតុនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១រំលងអធ្រាត្រ ចំណុចភូមិ ព្រៃផ្ចឹត ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនរងគ្រោះឈ្មោះសរ ចាន់ ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅ ភូមិ -ឃុំកើតហេតុ។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនបាត់នោះឈ្មោះ ងួន ហៅ តឿ ភេទ ប្រុស អាយុ៥១ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ វត្ថុតាងចាប់យកនៅកន្លែងកើតហេតុ សម្បកដបទឹកសុទ្ធចំណុះកន្លះលីត្រ៤ដប (ដាក់សាំង)។
ស្បែកជើងមួយគូ របស់ជនសង្ស័យ។ ក្រដាស១ សន្លឹក មានសរសេរអក្សរ (ទី១.ផិតក្បត់ ទី២.ស្រឡាញ់កូនក្រៅខោ ធ្វើបាបយើង បញ្ឈឺចិត្ត យើងយក អ្នកជក់ថ្នាំ មកនៅផ្ទះ) បន្សល់ទុកលើគ្រែដេកជនសង្ស័យ។
នគរបាលស្រុកពញាឮ បានបញ្ជាក់ថា នៅថ្ងៃ ខែពុំចាំក្នុងអំឡុងឆ្នាំ ២០១៨ ជនរងគ្រោះ និងជនសង្ស័យ បានមានទំនាក់ទំនងស្នេហា និងបានរស់នៅជាមួយគ្នាជាប្តី ប្រពន្ធរហូតមក។ លុះមកដល់ថ្ងៃទីពុំចាំ ក្នុងខែឧសភា ឆ្នាំ២០២០ ជនសង្ស័យ បានផឹកស្រាស្រវឹង ហើយបានមករករឿងជនរងគ្រោះ ដោយប្រច័ណ្ឌមកលើជនរងគ្រោះនិងចោទថា៖ ជនរងគ្រោះថា លួចមានប្រុសថ្មី ហើយមិននិយាយរកគ្នាជាង ១ ខែហើយ។ លុះដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ បានសុំជនរងគ្រោះត្រូវរូវគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនព្រម ពេលនោះជនសង្ស័យ បាននិយាយថា ៖ ចាំរៀបសែនឈ្មោះ ចាន់ ភារ៉ា ភេទប្រុស រួច ជនសង្ស័យនិងចេញពីផ្ទះនេះ បន្ទាប់មកជនសង្ស័យ ទៅដេកលើគ្រែក្នុងផ្ទះ តែម្នាក់ឯង ចំណែកជនរងគ្រោះ បានដេកលើគ្រែខាងមុខជាមួយកូនស្រីឈ្មោះ ចាន់ ស្រីនិច អាយុ១៩ឆ្នាំ ក្នុងពេលនោះស្រាប់តែជនសង្ស័យ បានយកសាំង៤ដបទឹកសុទ្ធ ចំណុះកន្លះលីត្រ ស្មើ និង២លីត្រ ដែលបានទិញទុករួចជាស្រេច យកទៅចាក់ស្រោចលើជនរងគ្រោះ ហើយដុតរួចហើយ ជនសង្ស័យ លូនចេញតាមប្រឡោះក្តារជញ្ជាំងផ្ទះគេចខ្លួនបាត់ទៅ។ ភ្លាមនោះកូនស្រី របស់ជនរងគ្រោះភ្ញាក់ដឹងខ្លួន ឃើញភ្លើងឆេះម្តាយ ក៏ស្រែកឆោឡោឲ្យគេជួយពន្លត់ និងបានដឹកយកម្តាយទៅព្យាបាលរបួស នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ រហូតដល់ម៉ោង១១ថ្ងៃ ខែ ឆ្នាំ ដដែល ជនរងគ្រោះ បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានរថយន្តរបស់មន្ទីរពេទ្យ ដឹកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ៕
ដោយ៖កូឡាប