ភ្នំពេញ៖ ជនសង្ស័យ ចំនួន២នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចម៉ូតូ ត្រូវបានសមត្ថកិច្ចការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងបានប្រគល់ជូនម្ចាស់ដើមវិញ។
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (ម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស ស៊េរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៨១៥៥០៨១ ពាក់ផ្លា កលេខ កំពង់ធំ១M៧៥៩៣ ) ប្រព្រឹត្តនៅចំណុចមុខហាងលក់បាយយីហោកំពត ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧ និង ០៥ នាទី ចាប់យកម៉ូតូជារបស់ជនរងគ្រោះ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី មានជនសង្ស័យ ៖
១-ឈ្មោះ យឿន បូរ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩ និង ៣០ នាទី នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចកាល់ម៉ែត្រ ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២-ឈ្មោះ អេង សេដ្ឋី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវលេខ៥៩៨ ភូមិត្រពាំងមៀន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ត្រូវបានឃាត់ខ្លួនថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០ នាទីនៅចំណុចផ្ទះលេខ៥៨ ផ្លូវលេខ៥៩៨ ភូមិត្រពាំងមៀន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកបានម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស ស៊េរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៨១៥៥០៨១ ពាក់ផ្លាកលេខកំពង់ធំ១M៧៥៩៣ និងប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខកំពង់ធំ១M៧៥៩៣ ចំនួន ១ សន្លឹក ជារបស់ជនរងគ្រោះ និង ម៉ូតូម៉ាកNAZABLADE ពណ៌ខ្មៅ លេខតួ ១១០០៧៤២ លេខម៉ាស៊ីន ១៥៥១៦៧ ពាក់ផ្លាកលេខ ភ្នំពេញ១ FR ៤៣០៤ ។
ជនរងគ្រោះឈ្មោះ វី លីម៉ា ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។
សម្ភារបាត់បង់ម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស ស៊េរីឆ្នាំ ២០១៩ លេខតួ លេខម៉ាស៊ីន ៨១៥៥០៨១ ពាក់ផ្លាកលេខកំពង់ធំ១M៧៥៩៣ និងប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខកំពង់ធំ១M៧៥៩៣ចំនួន១ សន្លឹក ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖កូឡាប