Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាឃ្មុំ​ក្រហម នៅ​ប្រទេស​នេ​ប៉ាល់ ត្រូវគេ​ប្រើប្រាស់​ផ្កាយរណប ដើម្បី​អភិរក្ស​

​អ្នក​អភិ​រក្សាបាន​ប្រើប្រាស់​ផ្កាយរណប ដើម្បី​តាមដាន​សត្វ​ខ្លាឃ្មុំ​ក្រហម (Red panda) នៅតាម​ភ្នំ​នៃ​ប្រទេស​នេ​ប៉ាល់ ដើម្បី​ស្វែងយល់​បន្ថែម​ពី​កត្តា ដែល​ធ្វើ​ឲ្យ​សត្វ​ប្រភេទ​នេះ ឈានទៅដល់​ការ​ជិត​ផុត​ពូជ​។​

​ថនិកសត្វ​ប្រភេទ​នេះ​កំពុង​ជិត​ផុត​ពូជ ដោយ​ចំនួន​របស់​វា​បាន​ធ្លាក់​មក​សល់​ត្រឹម​ពីរ​បី​ពាន់​ក្បាល​ប៉ុណ្ណោះ នៅ​ភាគ​ខាងកើត​ភ្នំ​ហិ​ម៉ា​ល័យ និង​ភាគ​និរតី​នៃ​ប្រទេស​ចិន​។​

​ខ្លាឃ្មុំ​ចំនួន ១០​ត្រូវបាន​គេ​បំពាក់​ប្រឡៅ GPS ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ចម្ងាយ​របស់​វា​នៅ​ក្នុងព្រៃ ក្បែរ​ភ្នំ Kangchenjunga​។ ប្រឡៅ GPS ត្រូវបាន​គេ​បញ្ជាក់ថា ធ្វើការ​យ៉ាង​ល្អ និង​ផ្តល់​ទិន្នន័យ​យ៉ាង​ល្អ​។​

​ខ្លាឃ្មុំ​ញី​ចំនួន ៦​ក្បាល និង​ឈ្មោល ៤​ក្បាល ត្រូវបាន​គេ​តាមដាន និង​ថតរូប​ភាព ដោយ​ប្រើប្រាស់​កាមេរ៉ា​បង្កប់ ក្នុង​កិច្ចប្រឹងប្រែង​អភិ​រក្សា ដែលមាន​ការចូលរួម​ពី​អ្នកវិទ្យាសាស្ត្រ ពេទ្យសត្វ និង​មន្ត្រី​រដ្ឋាភិបាល​ក្នុងប្រទេស​នេ​ប៉ាល់ និង​អង្គការ​បណ្តាញ​អភិរក្ស​ខ្លាំ​ឃ្មុំ​ក្រហម​។​

​ខ្លាឃ្មុំ​ក្រហម ដំបូង​ឡើយ​ត្រូវបាន​គេ​ចាត់ទុកថា ស្ថិតក្នុង​អំបូរ​សត្វ​សំពោ​ច ដោយសារតែ​កន្ទុយ​រប​ស់វា ប៉ុន្តែ​ក្រោយមក ត្រូវបាន​គេ​គិតថា​វា​ស្ថិតក្នុង​អំបូរ​ខ្លាឃ្មុំ​។​

​ការបាត់បង់​ព្រៃឈើ​ដែលជា​ជម្រក និង​អាហារ​ឬ​ស្សី​គឺជា​បញ្ហា​ធំ​សម្រាប់​សត្វ​ប្រភេទ​នេះ​។

​អ្នក​អភិរក្ស​នៅក្នុង​ប្រទេស​នេ​ប៉ាល់​សង្ឃឹមថា ការសិក្សា​រយៈពេល​មួយឆ្នាំ នឹង​ផ្តល់​ទិន្នន័យ​ដ៏​សំខាន់ អំពី​វិធី​ការពារ​សត្វ​ប្រភេទ​នេះ​ឲ្យ​បានល្អ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

×