Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​ប៉េកាំង ដាក់​វិធានការ​រឹតបន្តឹង​បន្ថែម ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត COVID-19 ក្រោយ​រកឃើញ ២៧​ករណី​ថ្មី​

​អាជ្ញាធរ​ក្រុង​ប៉េកាំង បានដាក់​ការ​រឹតបន្តឹង​បន្ថែមទៀត ដើ​ម្ប​បញ្ឈប់​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា នៅក្នុង​រដ្ឋធានី​ទៅកាន់​ខេត្ត​ផ្សេងៗ​ទៀត ដោយ​អាជ្ញាធរ​បានធ្វើ​ការហាម​ប្រាម ការធ្វើដំណើរ​របស់​អ្នកមាន​ហានិភ័យ​ខ្ពស់ និង​ផ្អាក​សេវាកម្ម​ដឹក​ជ​ញ្ជុ​ន​មួយចំនួន​ចេញពី​ទីក្រុង​។​

​នៅ​ថ្ងៃ​អង្គារ​នេះ មន្ត្រី​ក្រុង​ប៉េកាំង​បានធ្វើការ​រាយការណ៍ ពី​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ២៧​ករណី​ថ្មី ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប នៅក្នុង​ក្រុង​នេះ​កើន​ដល់ ១០៦​នាក់​។​

​មនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ ដូចជា​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​អ្នក​ឆ្លង មិន​ត្រូវបាន​អាជ្ញាធរ​ឲ្យ​ចាក​ចេញពី​ទីក្រុង​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កាលពី​ថ្ងៃ​អង្គារ​។​

​សេវាកម្ម​តាកស៊ី និង​រថយន្ត​ក៏ត្រូវ​បាន​ផ្អាក​ដំណើរការ​ផងដែរ​។​

​រដ្ឋាភិបាល​នៅក្នុង​ខេត្ត​មួយចំនួន​របស់​ចិន បាន​តម្រូវ​ឲ្យ​មានការ​ធ្វើការ​ដាក់​ដោយ​ឡែក​នូវ​អ្នកដំណើរ​ដែល​មកពី​ទីក្រុង​ប៉េកាំង​។​

​អ្នក​សង្ស័យ​ម្នាក់ ដែល​បានធ្វើ​ដំណើរ​ពី​ទីក្រុង​ប៉េកាំង​ទៅកាន់​ខេត្ត Sichuan ត្រូវគេ​រកឃើញថា​មាន​ផ្ទុក​វីរុស​។​

​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​មាន​ចំនួន ៨៣.១៨១​នាក់ និង​អ្នក​ស្លាប់មាន ៤.៦៣៤​នាក់​។​

​បច្ចុប្បន្ន ចិន​នៅមាន​អ្នកជំងឺ​ត្រឹម ១៧៧​នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​មាន​អ្នកជំងឺ​សរុប​ទាំងអស់​ចំនួន ៧៨.៣៧០​បានជា​សះស្បើយ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។ រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ៤២៣.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៧,៥៥​លាន​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×