Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញូ​វ​ហ្សឺ​ឡែ​ន​ដែល​ប្រកាស​ខ្លួន​ថា​ជា​ប្រទេស​លែងមាន COVID-19 ទៀតហើយ ពេលនេះ​រកឃើញ ២​ករណី​ថ្មី​

​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​រកឃើញ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ២​ករណី​ថ្មី ដែល​ករណី​ថ្មី​ទាំងនេះ​ទាក់ទង​ទៅនឹង​ការធ្វើដំណើរ​ពី​អង់គ្លេស​។ ប្រទេស​នេះ​គ្មាន​ករណី​ឆ្លង​ថ្មី​រយៈពេល ២៤​ថ្ងៃ​ជាប់​គ្នា ប៉ុន្តែ​ពេលនេះ​វា​ត្រូវ​បានបញ្ចប់ បន្ទាប់ពី​រកឃើញ ២​ករណី​។​

​កាលពី​សប្តាហ៍​មុន ញូ​វ​ហ្សឺ​ឡែ​ន​បានធ្វើ​ការដក​ការ​រឹតបន្តឹង​វិធានការ​សេដ្ឋកិច្ច និង​សង្គម លើកលែងតែ​វិធានការ​គ្រប់គ្រង​ព្រំដែន ក្រោយពេល​ប្រទេស​នេះ​បានធ្វើការ​ប្រកាសថា ខ្លួន​គ្មាន​វីរុស​កូ​រ៉ូ​ណា ឬ​អ្នកជំងឺ​កូ​រ៉ូ​ណា​ទៀតឡើយ ដែល​ធ្វើ​ឲ្យ​ញូ​វ​ហ្សឺ​ឡែ​ន​ក្លាយជា​ប្រទេស​ទី ១​ក្នុង​ពិភពលោក ដែល​វិលត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ​។​

​ប៉ុន្តែ​នាយករដ្ឋមន្ត្រី Jacinda Ardern បានធ្វើការ​ព្រមាន​ថា ការឆ្លង​ថ្មី​នឹង​កើតឡើង​នៅពេល​ខាងមុខ ខណៈដែល​ប្រជាជន​ញូ​វ​ហ្សឺ​ឡែ​ន​បាន​ត្រឡប់មកផ្ទះ​វិញ ខណៈដែល​អ្នក​ផ្សេងទៀត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ក្នុង​លក្ខខណ្ឌ​ពិសេស​។​

​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ករណី​ថ្មី​ទាំងពីរ​ទាក់ទង​ទៅនឹង​ព្រំ​ដែល ដែលមាន​ការធ្វើដំណើរ​កាលពីពេល​ថ្មីៗ​មកពី​ប្រទេស​អង់គ្លេស​។

​ញូ​វ​ហ្សឺ​ឡែ​ន​ជា​ប្រទេស​ដំបូង​គេ​ដែល​អនុញ្ញាតិ​ឲ្យ​ប្រជាជន​ធ្វើការ​ទស្សនា​ការប្រកួត​កីឡា​នៅ​ពហុកីឡាដ្ឋាន ដោយ​មិនមាន​កំណត់​ពី​ចំនួន​មនុស្ស​ឡើយ​។​

​ប្រទេស​នេះ​បានទទួល​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​វិធានការ​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​វីរុស​។​

​សូមបញ្ជាក់ថា ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ទាំងអស់​ចំនួន ១.១៥៨​នាក់ និង​អ្នកស្លាប់​ចំនួន ២២​នាក់​។ អ្នកជា​សះស្បើយ​មាន ១.១៣២​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters/ad


×