ប្រធានាធិបតីអាមេរិច ដូណល់ ត្រាំ កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីចិន ជុំវិញការឃុំខ្លួនជាតិជាតិវីហ្គ័រ កាន់សាសនាអ៊ីស្លាម (Uighur)។
លោកត្រូវគេរំពឹងថា នឹងចុះហត្ថលេខាលើច្បាប់សិទ្ធិមនុស្សវីហ្គ័រ ដែលច្បាប់នេះត្រូវបានអនុម័ត ស្ទើរតែឯកច្ឆន្ទនៅក្នុងសភា ចំពេលមានការខឹងសម្បារយ៉ាងខ្លាំង លើចំពោះការព្យាបាទរបស់ចិន ទៅលើជនជាតិភាគតិចទាំងនោះ។
លោកបាននិយាយក្នុងសេចក្តីប្រកាសថា “ច្បាប់នេះនឹងអនុវត្តលើជនដែលបានប្រព្រឹត្តិរំលោភសិទ្ធិមនុស្ស ដូចជាការប្រើប្រាស់ជំរុំ ការបង្ខំឲ្យធ្វើការ និងការតាមឃ្លាំមើលដើម្បីលុបបំបាត់ចោលអត្តសញ្ញាណ និងជំនឿសាសនារបស់ជនជាតិវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀតនៅក្នុងប្រទេសចិន”។
ច្បាប់នេះ តម្រូវឲ្យរដ្ឋបាលរបស់អាមេរិច កំណត់ថាតើមន្ត្រីចិនមួយណា ជាអ្នកទទួលខុសត្រូវលើការឃុំខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការយាតីដល់ជនជាតិវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត។
នៅពេលកំណត់ពីមន្ត្រីចិនបាន អាមេរិចនឹងធ្វើការបង្កកទ្រព្យសម្បតិ្តរបស់ពួកគេដែលមាននៅអាមេរិច និងហាមពួកគេចូលទឹកដីអាមេរិច។
សកម្មជនបាននិយាយថា ចិនបានប្រមូលជនជាតិវីហ្គ័រ និងជនជាតិ Turkic កាន់សាសនាអ៊ីស្លាមយ៉ាងតិច ១លាននាក់ និងបង្ខំដាក់កម្រិតលើពួកគេនៅក្នុងជំរុំលាងខួរក្បាល ដោយប្រើគំរូទំនើប។
ប៉ុន្តែទីក្រុងប៉េកាំងបានធ្វើការតបវិញថា ខ្លួនកំពុងតែដំណើរមជ្ឈមណ្ឌលអបរំវិជ្ជាជីវៈ ដែលផ្តល់ជម្រើសទៅដល់ក្រុមអ៊ីស្លាមជ្រុលនិយម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ AFP