ស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានផ្តាំផ្ញើទៅយោធិន នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចទួនាទីរបស់ខ្លួន ឲ្យកាន់តែប្រសើរជាងនេះបន្តទៀត ដើម្បីធានារការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មានបំពាក់ឋានន្តរស័ក្តិដល់យោធិន នៃកងរាជអាវុធហត្ថសរុបចំនួន៣៩ នាក់ ក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ានឌី មេបញ្ចាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
នៅក្នុងនោះថ្នាក់វរសេនីយ៍ទោ២នាក់ ថ្នាក់វរសេនីយ៍ត្រី៩នាក់ ថ្នាក់អនុសេនីយ៍ឯក៥នាក់ អនុសេនីយ៍ត្រី១០នាក់ នាយចំណង់១នាក់ និងព្រិនបាលឯកចំនួន១២នាក់។
លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បាននិយាយថា នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសោកស្តាយផងដែរ ដោយយោធិននៅមូលដ្ឋានខេត្តស្ទឹងត្រែងខ្លះ មានជំងឺ និងខ្លះត្រូវបាត់បងជីវិត។
បើទោះបីជាបែបនេះ សកម្មភាពរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋក្នុងខេត្តស្ទឹងត្រែង កងរាជអាវុធហត្ថយើង ដែលបានបំបែកសំណុំរឿងធំៗ បង្ក្រាបគ្រឿងញៀនប្រតិបត្តិការបង្ក្រាប។ បទល្មើសចោរលួចឆ្លងខេត្ត បង្ក្រាបបទល្មើសព្រៃឈើ និងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ។
លោកមេបញ្ជាការ បានផ្តាំផ្ញើទៅយោធិន នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចទួនាទីរបស់ខ្លួន ឲ្យកាន់តែប្រសើរជាងនេះបន្តទៀត ដើម្បីធានារការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ថែមទៀត៕
ដោយ៖សុខុម