ប្រទេសមីយ៉ានម៉ា បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ២៣ករណីកាលពីព្រឹកថ្ងៃសុក្រនេះ ដែលសុទ្ធសឹងជាករណីនាំចូលពីក្រៅប្រទេស បណ្តាលឲ្យតួលេខនៃអ្នកឆ្លងសរុបកើនដល់ ២៨៦នាក់។ នេះបើតាមតួលេខរបស់ក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសនេះ។
អ្នកឆ្លងថ្មីទាំងនោះ ត្រូវបានអាជ្ញាធរដាក់ឲ្យនៅដាច់ដោយឡែក ក្រោយពេលពួកគេបានត្រឡប់មកពីប្រទេសថៃ និងម៉ាឡេស៊ីវិញ។
រហូតមកសល់ថ្ងៃសុក្រនេះ សំណាកសរុបចំនួន ៥៦.៧២៦នាក់ ត្រូវបានធ្វើតេស្តរក COVID-19 ហើយអ្នកជំងឺ ៥.៦២៣នាក់ កំពុងត្រូវបានពិនិត្យ។
សូមបញ្ជាក់ថា មីយ៉ានម៉ាមានអ្នកឆ្លងវីរុសកូរ៉ូណាដំបូងគេនៅថ្ងៃទី ២៣ ខែមីនា។ ប្រទេសនេះមានអ្នកស្លាប់សរុបចំនួន ៦នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua