Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋក្នុងខណ្ឌមានជយ័បានលេីកសំណូមពរអោយរដ្ឋបាលរាជធានីជួយដោះស្រាយ

ភ្នំពេញ៖ប្រជាពលរដ្ឋក្នុងខណ្ឌមានជយ័បានលើកសំណូមពរអោយរដ្ឋបាលរាជធានីជួយដោះស្រាយរឿងលូ ផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវជាដើម។
ប្រជាពលរដ្ឋស្នើរបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ នៅខណ្ឌមានជយ័នាព្រឹកថ្ងៃទី២៦វិច្ឆិកា ក្រោមវត្តមានឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ឆាយ វីរៈអភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលម៉ូឌែន២ អគារA និងអគារD បណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម)។

ក្នុងវេទិការនោះប្រជាពលរដ្ឋតាមបណ្តាសង្កាត់ក្នុងខណ្ឌមានជយ័ បានលើកាសំណើរនិងសំណូមពរចំនួន១៥បញ្ហា ដោយផ្ទាល់មាត់ និងសំណើជាលាយលក្ខ័អក្សរមានចំនួន៧៧ករណីដែលក្នុងនោះមានបញ្ហាដែលស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយដោះស្រាយដូចជាបញ្ហាសុំកសាងផ្លូវ កសាងប្រពន្ធ័លូ ការដាក់ភ្លើងសឡាបំភ្លើងផ្លូវ បញ្ហាចេញប័ណ្ណកម្មសិទ្ធដីធ្លី បញ្ហាបង់ថ្លៃសំរាមជាដើម។

ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា៖ក្រុមប្រឹក្សារាជធានីភ្នំពេញ មានគោលបំណងជំរុញនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យ ភាពតាមបែបប្រជាធិបតេយ្យ តម្លាភាព គណនយ្យភាព។ ផ្តល់ឱកាសជូនប្រជាពលរដ្ឋពីអាទិភាពនៃការងារអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញសំរាប់ឆ្នាំខាងមុខ។ ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សានិងឆ្លើយតប។

ឯកឧត្តមម៉ប់ សារិន លើកឡើងទៀតថា៖ការងារអភិវឌ្ឍន៍មូលដ្ឋានមិនអាចមានតែអាជ្ញាធរធ្វើតែម្នាក់ឯងបានជោគជ័យនោះទេ គឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋទើបជោគជ័យ។

ជាមួយគ្នានោះបងប្អូនប្រជាពរដ្ឋនៅក្នុងសង្កាត់បឹងទំពន់ទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និងលោកសេង គន្ធអភិបាលខណ្ឌមានជយ័ដែលបានជួយកសាងប្រពន្ធ័លូ និងផ្លូវមួយខ្សែជូនប្រជាពលរដ្ឋប្រើប្រាស់បានងាយស្រួលក្នុងការធ្វើដំណើរ។

ជាការឆ្លើយតបក្នុងឱកាសនោះ ឯកឧត្តម ឆាយ វីរៈអភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ បានគួសបញ្ជាក់ថា÷វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់។ ឯកឧត្តមបន្តថា តាមរយះវេទិការនេះយើងទាំងអស់គ្នា បានរកឃើញបញ្ហាសំខាន់ៗជាអាទិភាពសម្រាប់ឲ្យរដ្ឋបាលរាជធានីភ្នំពេញយកទៅពិចារណា កែលម្អក្នុងការអនុវត្តសកម្មភាពបស់ខ្លួនដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរ។ ក្នុងនាមក្រុមប្រឹក្សា និងរដ្ឋបាលរាជធានីភ្នំពេញ
ឯកឧត្តមឆាយ វីរៈ បានធានាថានឹងយកសំណើសំណូមពររបស់បងប្អូនលើកឡើងដែលនៅសេសសល់ ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញដើម្បីពិនិត្យនឹងដោះស្រាយជូន ព្រមទាំងផ្តល់ព័ត៌មានត្រឡប់ជូនបងប្អូនវិញតាមរយៈក្រុមប្រឹក្សាសង្កាត់ ពីលទ្ធផលនៃការដោះស្រាយជូនទាំងលទ្ធផលវិជ្ជមាន និងអវិជ្ជមានដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×