Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រង់ទិស​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក ក្នុង​ខេត្តស្វាយរៀង ដើម្បី​បង្កើត ជំរុញ និង​ធ្វើឱ្យមាន​ចីរភាព ដល់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ​

​ខេត្តស្វាយរៀង អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែងថា ការដាក់ឱ្យ​ដំណើរការ​នូវ​រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​នាពេលនេះ មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​មកលើ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​បន្ថែមទៀត​ដូចជា ការគ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ តាម​គោលការណ៍ នៃ​រដ្ឋបាល​ឯកភាព​ដែលមាន​លក្ខណៈ​ពេញលេញ ដើម្បី​បង្កើត ជំរុញ និង​ធ្វើឱ្យមាន​ចីរភាព ដល់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក វគ្គ​តម្រង់ទិស​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក​ក្នុង​ខេត្តស្វាយរៀង​ដែល​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង

លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែងថា ការដាក់ឱ្យ​ដំណើរការ​នូវ​រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​នាពេលនេះ មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​មកលើ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​បន្ថែមទៀត​។​

​លោក ម៉ែន វិបុល ថា ការគ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ តាម​គោលការណ៍ នៃ​រដ្ឋបាល​ឯកភាព​ដែលមាន​លក្ខណៈ​ពេញលេញ ដើម្បី​បង្កើត ជំរុញ និង​ធ្វើឱ្យមាន​ចីរភាព ដល់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ ការផ្លាស់ប្តូរ​នូវ​ខ្សែ​គណនេយ្យភាព និង​របៀបរបប​នៃ​ការបំពេញ​ការងារ​មានន័យ ថា​រដ្ឋបាល​ក្រុង​ស្រុក ខណ្ឌ ដែលជា​តំណាងឱ្យ​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន នៅ​ថ្នាក់រដ្ឋបាល​របស់ខ្លួន ត្រូវ​ដើរតួនាទី​ក្នុងការ​សម្របសម្រួល ដឹកនាំ​គ្រប់​សកម្មភាព ឬ​កិច្ចការងារ​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវមាន​គណនេយ្យភាព​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន ចំពោះ​វិស័យ​ដែល​ក្រសួង ស្ថាប័ន នីមួយៗ​ទទួលខុសត្រូវ​។

​លោក​អភិបាលខេត្ត​បាន​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​សិក្ខាកាម​ទាំងអស់​បើក​ចិត្ត​ឱ្យ​ទូលាយ​ទទួលយក​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​ដែលមាន​ប្រយោជន៍ ព្រមទាំង​ទុក​ការងារ​របស់ខ្លួន​មួយ​ឡែក និង​ត្រូវ​ចូលរួម​ឱ្យបាន​សកម្ម​ក្នុង​វគ្គ​តម្រង់ ទិស​តាំងពីដើម​រហូតដល់​ចប់​កម្មវិធី និង​ខិតខំ​ធ្វើការ​ឆ្លុះបញ្ចាំង​ឱ្យបាន​ផុសផុល​រវាង​សិក្ខាកាម និង​សិក្ខាកាម និង​រវាង​សិក្ខាកាម និង​គ្រូឧទ្ទេស​៕
​ដោយ​៖​វ៉ៃ​កូ​


×