ការគេង និងបរិភោគអាហារគឺពិតជាមានសារសំខាន់ខ្លាំងណាស់ចំពោះស្ត្រីកំពុងមានផ្ទៃពោះ។ ការគេងបានគ្រប់គ្រង នឹងធ្វើឲ្យម្តាយមានសុខភាពល្អ និងធ្វើឲ្យកូនក្នុងពោះមានសុខភាព និងលូតលាស់បានល្អផងដែរ។
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញពីរយៈដែលស្ត្រីមានផ្ទៃពោះគួរតែអនុវត្ត ដើម្បីធ្វើឲ្យខ្លួនឯង និងកូនក្នុងផ្ទះមានសុខភាពល្អ។
ក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ គួរគេឲ្យបានចាប់ពី៨ ដល់៩ម៉ោងក្នុងមួយយប់ ដើម្បីទទួលបានសុខភាពល្អ។ ប៉ុន្តែក្នុងដំណាក់កាលនោះ ជាពេលដែលអ្នកចាញ់កូនខ្លាំង ហើយញ៉ាំមិនសូវចូល ព្រមទាំងគេងមិនសូវលក់។ ដូចនេះ ក្នុងដំណាក់កាលនេះ អ្នកអាចគេងលើសពី៩ម៉ោងបាន ដើម្បីគេងបានគ្រប់គ្រាន់ ទើបល្អចំពោះកូនក្នុងផ្ទៃ និងអ្នក។
ចំណែកក្នុងដំណាក់កាលកណ្តាលនៃការមានផ្ទៃពោះ ស្មារតីអ្នកម្តាយប្រែជាល្អ ហើយអ្នកម្តាយប្រែជាញ៉ាំបានច្រើនជាងមុន។ ដូចនេះ អ្នកម្តាយក្នុងមួយយប់គេងបានពី៦ដល់៧ម៉ោង គឺគ្រប់គ្រាន់ហើយ។
នៅពេលដល់ដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ ជាពេលដែលអ្នកគេងមិនសូវបានហើយ ព្រោះអ្នកម្តាយអាចនឹងចាប់ផ្តើមបត់ជើងតូចច្រើន រមួលក្រពើ ព្រមទាំងអាការជាច្រើនទៀត ដែលរំខានដល់ការគេងរបស់អ្នកម្តាយ។ ទោះបីជាអ្នកម្តាយគេងមិនលក់យ៉ាងណា ក៏ត្រូវតែចូលគេងមុនម៉ោង១០ ហើយធ្វើយ៉ាងណាគេងឲ្យបានយ៉ាងតិច៥ម៉ោងក្នុងមួយយប់ ទើបមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ៕
អត្ថបទ៖ health.com.kh