ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊ីនទ្រីមួយគ្រឿង មិនប្រយ័ត្ន ទៅបុកជាមួយម៉ូតូស្កុបពីមួយគ្រឿង បណ្តោយឲ្យបុរសម្នាក់រងរបួសបែកក្បាល។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង14និង៥០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ផ្លាកលេខតាកែវ 1V1445 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុផ្លូវបែកជាបួន មិនប្រយ័ត្នក៏មានរថយន្តស៊ីនទ្រីមួយគ្រឿង គ្មានពាក់ផ្លាកលេខ តាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ស្របគ្នា ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ រងរបួសបែកក្បាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕
ដោយ៖មីដានិង ផាន់ណា