ខេត្តស្វាយរៀង: កាលពីយប់ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ២០និង១០ នាទីយប់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៥២-១៥៣ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកកុងតឺន័រ និង តូបលក់ដូរអីវ៉ាន់ចាប់ហួយ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 3E 3774 បើកបរដោយឈ្មោះ ខាត់ អ៊ីម ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិក្រូច ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកចេញពីផែស្ងួត តេង ឡាយ ពីកើតទៅលិច លុះបើកមកដល់កន្លែងកើតហេតុខាងលើ ក៏បានធ្លាក់ទូរកុងទឺន័ររួចជ្រុលចង្កូត ចូលទៅបុកតូបលក់ដូរអីវ៉ាន់ចាប់ហួយរបស់ឈ្មោះ លិញ សឿន ភេទប្រុសអាយុ៦៧ឆ្នាំ មានទីលំនៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្ដាលខូចខាតសម្ភារលក់ដូរមួយចំនួន ប៉ុន្តែពុំមានគ្រោះថ្នាក់មនុស្សទេ ។ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
មូលហេតុ បណ្តាលមកពីរថយន្តធ្លាក់ទូរកុងទីន័រ (អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន)។ រថយន្តបង្កត្រូវបានសមត្ថកិច្ចយើង បានយករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ វ៉ៃកូ