Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ជំនាញ​បច្ចេកទេស​ក្រសួង​កំពុង​សិក្សា​លម្អិត​លើ​ការដាក់​លេខ​បង្គោលគីឡូម៉ែត្រ​នៃ​បណ្តាញ​ផ្លូវជាតិ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​

ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ពិភាក្សា​រៀបចំ​ផែនទី​ភូមិសាស្ត្រ និង​ការបោះបង្គោល​លេខ​គីឡូម៉ែត្រ​ដែល មាន​ស្រាប់ ដើម្បី​ប្រមូល​ធាតុ​ចូល និង​ទិន្នន័យ សំដៅ​សម្រួល​ដល់​ការគ្រប់គ្រង​ផ្លូវថ្នល់​បាន​កាន់តែ​ល្អប្រសើរ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​។ ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-​ថ្នល់​ខ្វាត់ ខ្វែង​នៅ​ទូទាំងប្រទេស​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ជាពិសេស​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​គំនូស​សញ្ញា​បង្គោលគីឡូម៉ែត្រ​នៃ​បណ្តាញ​ផ្លូវជាតិ​សំខាន់ៗ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ថែមទៀត​។

​ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​សង្កត់ធ្ងន់​ផងដែរ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ដើម្បី​សម្រួល ដល់​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ឱ្យនៅ​កម្រិត​ទាប​។

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ក្រើនរំលឹក​ឱ្យ​អ្នកបញ្ជា​យានយន្ត​គ្រប់​ប្រភេទ លើ​ដងផ្លូវ​សាធារណៈ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សញ្ញា​ចរាចរណ៍ បញ្ជា​យានយន្ត​របស់ខ្លួន​ទៅតាម ល្បឿន​ដែល​ច្បាប់​បានកំណត់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតឡើង​ជាយថាហេតុ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ណែនាំ​ឱ្យ​ក្រុម​ជំនាញ​បច្ចេកទេស​ក្រសួង​ធ្វើការ​សិក្សា​លម្អិត​ទាក់ទង​នឹង​ការដាក់​លេខ​បង្គោលគីឡូម៉ែត្រ​ទៅតាម​ស្តង់ដារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្រកបដោយ​ភាពច្បាស់លាស់ និង​ភាពជាក់ស្តែង ដើម្បី​អាចដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២០​នេះ​៕ ដោយ​៖​កូ​ឡាប​

×