ភ្នំពេញ៖ក្រសួងមហាផ្ទៃ ចេញប្រកាសផ្ទេរសមត្ថកិច្ចធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ គឺផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គតិយុត្តកំណត់។
ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះចេញប្រកាសផ្ទេរសមត្ថកិច្ចធ្វើ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនពលរដ្ឋត្រឹមថ្នាក់ អធិការ និងប៉ុស្តិ័រដ្ឋបាល ។ លេីសពីនោះ ការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារ លែងជាសមត្ថកិច្ចរបស់ស្នងការនគរបាលរាជធានី ខេត្ត ទៀតហេីយ គឺត្រឹមថ្នាក់អធិការនគរបាលក្រុង ស្រុក ខណ្ឌ តែប៉ុណ្ណោះ ៕
ដោយ៖កូឡាប