ភ្នំពេញ៖ សន្និសីទសារព័ត៌មាននៅព្រឹកថ្ងែទី2 ខែកក្កដា ឆ្នាំ2020នេះ មានគោលបំណងក្នុងការបង្ហាញពីសមិទ្ធផល សកម្មភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងការលើកស្នួយក្នុងការជំរុញគោលនយោបាលអភិបាលកិច្ចល្អ កាន់តែប្រសិទ្ធភាព។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ខេត្តពឹងផ្អែកលើវិស័យចំនួន៣ វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យសិប្បកម្ម ក្នុងនោះដែរ ប្រជាជនប្រកបរបបកសិកម្មមានចំនួន៦៦% សេវាកម្ម៣៣% សិប្បកម្មចំនួន០,៧%។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម អ៊ុន ចាន់ដា បន្តថា បញ្ហាគ្រឿងញៀន មានសភាពស្មុគស្មាញ ព្រោះពេលនេះបានចូលទៅជនបទ ហើយក្នុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ កើនទ្បើង២៧ករណី។
ដោយទ្បែកករណីគ្រឿងញៀន មាន៦៧ករណី និងបង្ក្រាបបាន៦៦ករណី នៅសល់២ករណីកំពុងស្រាវជ្រាវបន្ត។
គួរបញ្ជាក់ថា ខេត្តកំពង់ចាមមានក្រុងចំនួន១ ស្រុកចំនួន៩ ចែកចេញជា១០៩ឃុំ ៩១៦ភូមិ
និងមាន២៧៤.៣០៧គ្រួសារ ស្មើនឹង១លាន១៧សែននាក់ កំពុងរស់នៅ៕
ដោយ៖ មីដា និងផាន់ណា