Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម លីង​កាហ្វេ និង​សណ្តែក យីហោឈ្មោះ​ថុ​ន ណាត ដែល​អន់​គុណភាព និង​ខុសច្បាប់

​ភ្នំពេញ​៖ ​នៅ​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច របស់ គណៈ​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បាន​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម លីង​កាហ្វេ និង​សណ្តែក យីហោ ឈ្មោះ​ថុ​ន ណាត ដែល​អន់​គុណភាព និង​ខុសច្បាប់ ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

ការចុះ​បង្ក្រាប​នេះ មានការ​សម្របសម្រួល​ដោយ​លោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​តំណាង​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកណ្តាល​។

ក្រោយពី​ការចុះ​ត្រួតពិនិត្យ គណៈកម្មាធិការ​អន្តរក្រសួង របស់ គ​.​ប​.​ផ​.​ក​. បាន​រកឃើញ​ផលិតផល​អន់​គុណ និង​ខុសច្បាប់​ជាច្រើន​មុខ​រួមមាន ៖

១-​គ្រាប់​សណ្តែកសៀង ចំនួន​៦០​បាវ​, ២-​គ្រាប់​កាហ្វេ​លេខ​១ ចំនួន​០៦​បាវ​, ៣-​គ្រាប់​កាហ្វេ​លេខ​២ ចំនួន​១០​បាវ​, ៤-​កាហ្វេ​លីង​រួច ចំនួន​០៦​បាវ​, ៥-​ម៉ាស៊ីន​លាយ​ប៊ឺ ចំនួន​០១​គ្រឿង​, ៦-​ម៉ាស៊ីន​លាយ​ស្ករ ចំនួន​០១​គ្រឿង​, ៧-​កាហ្វេ​ច្រក​ជា​កញ្ចប់​រួច ចំនួន​៣០​កញ្ចប់​, ៨-​ប៊ឺ​រ ចំនួន​០៦​ធុង​, ៩-​មេ​ក្លិន​សំរាប់​លាយ​កាហ្វេ ចំនួន​១២​ធុង​, ១០-​ទឹកត្រី ចំនួន​០៣​កា​ដុង​, ១១-​ស្រាស ចំនួន ០១​កាន​, កាហ្វេ​ផលិត​រួច ចំនួន ១៤​ក​ញ្ចា​ប់ (​កាហ្វេ​ខ្មែរ​ធម្មជាតិ​) ។ ក្នុងនោះ​ក៏មាន​គ្រឿង​សម្រាប់​លាយ​កាហ្វេ​មួយចំនួន​៖ ប៊ឺ​រ​, ទឹក​ស្ករ CARAMEL, មេ​ក្លិន​សម្រាប់​លាយ​កាហ្វេ​, ល័​ក្ខ​ពណ៌​, ស្ករស​, អំបិល​, ទឹកត្រី​, ស្រាស​, ប៊ីចេង​, ទឹក​,​ដោះ​គោ​, សណ្តែកសៀង​។

​ក្រោយពី​ការត្រួតពិនិត្យ​រួច សមត្ថកិច្ច​ចម្រុះ អន្តរក្រសួង របស់ គ​.​ប​.​ផ​.​ក ពិនិត្យឃើញថា​ទីតាំង​សិប្បកម្ម​
​លីង​កាហ្វេ និង​សណ្តែក​នេះ​មាន​កំហុស​ជាច្រើន​៖ មិនមាន​លើក​ស្លាក​យីហោ ពុំមាន​ចុះបញ្ជី​ផលិតផល​(​ចប​ផ​) គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​គុណភាព នៅលើ​សម្បក​វិច​ខ្ចប់​កាហ្វេ​មិនមាន​ដាក់​អាសយដ្ឋាន និង​របៀប​ប្រើប្រាស់ នៅលើ​សម្បក​វេច​ខ្ជ​ប់​កាហ្វេ​ដាក់​កាហ្វេ​សុទ្ធ​១០០% ដែល​នៅក្នុង​ការ​វេច​ខ្ជ​ប់​នោះ​លាយ​សារធាតុ​ផ្សំ​ជា​ច្រេ​ី​ន និង​ទីតាំង​គ្មាន​អនាម័យ​។​

ក្រៅពី​សម្ភារ​វត្ថុតាង​ខាងលើនេះ សមត្ថកិច្ច​ពុំបាន​ដកហូត រឺ​ធ្វើ​ឲ្យ​ខូចខាត​របស់របរ​អ្វី​ទេ ហើយ​ព្រះរាជអាជ្ញា​បានអនុញ្ញាត​ឲ្យ សមត្ថកិច្ច​ចម្រុះ ឃ្លុំបេ​បិទ​ទីតាំង និង​អញ្ជើញ​ម្ចាស់​ទីតាំង​ខាងលើ​មក​បំភ្លឺ​ពាក់​ព​ន្ធ័​ករណី​ខាងលើ នៅ​លេខាធិការដ្ឋាន នៃ​គ​.​ប​.​ផ​.​ក​. ដើម្បី​អនុវត្តតាម​នីតិវិធី នៃ​ច្បាប់ ជា​បន្ត​៕ ដោយ​៖​កូ​ឡាប​

×