Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ផ្សឹក​សង្ឃ​២​អង្គ​ រកឃើញថា​មិនមាន​ឆាយា​ត្រឹមត្រូវ នៅក្នុង​វត្ត​ឥន្ទ​ញ្ញាណ​ក្រុងព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ព្រះសីហនុ​ក៍​ដូចជា​មន្ត្រី​សង្ឃ​ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា មាន​សង្ឃ​២​អង្គ​ដែល​រកឃើញថា​មិនមាន​ឆាយា​ត្រឹមត្រូវ​(​សង្ឃ​ក្លែងក្លាយ​) ត្រូវបាន​ចាប់​ផ្សឹក​នៅ​រសៀល​ថ្ងៃទី​២​ខែកក្កដា​២០២០​នេះ នៅក្នុង​វត្ត​ឥន្ទ​ញ្ញាណ​ក្រុងព្រះសីហនុ ដើម្បី​ប្រគល់ជូន​អជ្ញាធរ​មាន​សមត្ថកិច្ច​ដោះស្រាយ​បន្ត​។

​ការចាប់​ផ្សឹក​នេះ​ធ្វើឡើង បន្ទាប់ពី​ព្រះ​អនុគណ​ស្រុក​ស្ទឹងហាវ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងហាវ ឃាត់ខ្លួន​ព្រះសង្ឃ​ចំនួន​២​អង្គ​នេះ មក​ប្រគេន​ព្រះ​លេខា​គណ ដើម្បី​ដោះស្រាយ​តាម​ធម៌​វិន័យ រួមមាន ៖ ១ .​ភិក្ខុ​ឈ្មោះ​ស៊ីន សៀង​អាយុ​២៥ ឆ្នាំ គ្មាន​ឆាយា គង់នៅ​វត្ត​ថា​ន់ រាជធានី​ភ្នំពេញ​(​បួសមុខភ្លើង​) ។ ២ .​ភិក្ខុ​ឈ្មោះ​ជា សុផល អាយុ ៣០ ឆ្នាំ គង់នៅ​វត្ត​ថា​ន់ ដែល​បិណ្ឌ​បាត្រ​រៃអង្គាស តាមបែប​អានាធិបតេយ្យ នៅក្នុង​ក្រុងព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ រយៈពេល​ជិត​១​សប្តាហ៍​មកហើយ ។​

​ក្រោយពេល​សួ​នាំ មន្ត្រី​សង្ឃ​ពិនិត្យឃើញថា​វត្ថុតាង​មាន​បាត្រ​២ ឆត្រ​២ បច្ច័យ មួយចំនួន និង​ទូរស័ព្ទដៃ និង​បាន​រកឃើញ​កំហុស​ដូចតទៅ​៖ ១-​ឆាយា​មាន ការ​កោស​លុប​មើល​មិន​ច្បាស់ និង​មួយទៀត​មានតែ​ប្រវត្តិរូប​គំរូ​ថ្មី អត់​មាន​អ្នកទទួល​ស្គាល់​ច្បាស់លាស់ ។ ២-​ដើរ​បិណ្ឌ​បាត្រ​ដើរ​រៃអង្គាស អនាធិបតេយ្យ​ក្នុង​ក្រុង​និង​ក្នុងស្រុក​ដោយ​ខុសច្បាប់​វិន័យ​សាសនា ។ ៣-​ទីកន្លែង​គង់នៅ​មិន​ពិតប្រាកដ ។ ៤-​អ្នក​ទាំង​២​នេះ​បួស​ក្លែងបន្លំ​ក្នុង​សាសនា ។​

​ក្រោយ​ផ្សឹក​រួច​ជំនំ​សង្ឃ​បានប្រគល់​អ្នក​ទាំងពីរ​ទៅ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់ ៕ ដោយ​៖​កូ​ឡាប​

×