ភ្នំពេញ÷រថយន្តម៉ាកព្រូសមួយគ្រឿងបើកក្នុងល្បឿនលឿនក៏បួងចង្កូតបម្រុងនឹងបត់ ក៏ជ្រុលទៅបុកចំម៉ូតូពីរគ្រឿងពេញទំហឹង បណ្តាលឲ្យរងរបួសបញ្ជូនទៅមន្ទីរពេទ្យពីរនាក់។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោ ០០ និង ២០នាទីយប់ ឈានចូលថ្ងៃអាទិត្យទី៥ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តម៉ាកព្រូសពណ៌សមួយគ្រឿង បើកបរដោយជនជាតិចិន ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AB 2829 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងបម្រុងនឹងបត់ ស្រាប់តែម៉ូតូពីរគ្រឿងទៀតម៉ាកហុងដាទ្រីមសង់ សេ ១២៥ ដូចគ្នា ដែលពាក់ផ្លាកលេខ ភ្នំពេញ1IF 8044 ធ្វើដំណើក្នុងទិសដៅពី ជើងមកត្បូង ស្រាប់តែដល់កន្លែងកើតហេតុ ក៏ត្រូវបានរថយន្តម៉ាកព្រូសបួងចង្កូតបត់ឆ្វេង ក៏ទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យរងរបួសពីរនាក់បញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទាក់ទងទៅខាងជំនាញឲ្យចុះមកធ្វើការវាស់វែង ក្រោយពេលវាស់វែងរួចក៏យកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖សាមេត