Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​៤​នាក់​ទៀត ស្ម័គ្រចិត្ត​រុះរើ​សំណង់​ភោជនីយដ្ឋាន មុខ​ប្រាសាទអង្គរវត្ត​

​សៀមរាប​៖ នៅ​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០២០​នេះ អាជីវករ​៤​នាក់​បន្ថែមទៀត បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ភោជនីយដ្ឋាន​ចំនួន​៤​ខ្នង​របស់ខ្លួន នៅមុខ​ប្រាសាទអង្គរវត្ត​នា​ព្រឹក​ថ្ងៃ ដើម្បី​លទ្ធភាព​ឲ្យ​អាជ្ញាធរ​អប្សរា ធ្វើការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍​។​

​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​សហការគ្នា​ចុះ​រុះរើ​សំណង់​អាជីវកម្ម​នៅមុខ​ប្រាសាទអង្គរវត្ត ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​ទាក់ទាញ ខណៈ​សំណង់​ទាំងនេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការរៀបចំ និង​អភិរក្ស​ប្រាង្គ​ប្រសាទ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​អនុវត្ត​គម្រោងការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ និង​លើកកម្ពស់​សោភ័ណភាព​រមណីយដ្ឋាន​អង្គរ ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​នៅ​ឆ្នាំ​២០២០​នេះ​។​

​គួរ​បញ្ជាក់ថា គម្រោង​លើកកម្ពស់​សោភ័ណភាព​ប្រាសាទ ដែល​ត្រូវបាន​ដាក់ឱ្យ​អនុវត្តន៍​នៅក្នុង​ឆ្នាំ​២០២០​នេះ មានដូចជា គម្រោង​រៀបចំ​ប្រព័ន្ធ​ស្វ័យប្រវត្តិ ស្រោចស្រព​វាលស្មៅ ក្នុង​បរិវេណ ប្រាសាទអង្គរវត្ត ឱ្យមាន​ភាព​បៃតង​។
​ពាក់ព័ន្ធ​នឹង​សោភ័ណភាព​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ពង្រីក​តំបន់​ទេសភាព​បៃតង ដើម្បី​ប្រែក្លាយ​ទីនោះ​ឱ្យ​កាន់តែ​ស្រស់ស្អាត ព្រោះ​កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា បាន​អនុវត្ត​រួចហើយ​នូវ​ការដាំ​ស្មៅ ដាំ​កូនឈើ ដាំ​ដើម​ផ្កា​នៅ​ផ្នែក​ខាងត្បូង​មុខ​ប្រាសាទអង្គរវត្ត នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩៕
​ដោយ​៖CEN

×