ហូជីមិញ៖ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២០ – ក្រុមហ៊ុនអាកាសចរណ៍យុគសម័យថ្មី Vietjet ត្រូវបានប្រកាសជាជ័យលាភីក្នុងពានរង្វាន់ «ក្រុមហ៊ុនល្អបំផុតទាំង ៥០ ដែលគួរឲ្យចង់បម្រើការងារនៅអាស៊ី» រយៈពេលពីរឆ្នាំជាប់គ្នា ហើយ សមិទ្ធិផលនេះទទួលបានដោយសារ ការវិនិយោគដ៏រឹងមាំលើបុគ្គលិក និងការប្ដេជា្ញចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់សុខុមាលភាព និងការចូលរួមពីនិយោជិក ដែលធានាឲ្យបាននូវភាពជោគជ័យបន្ថែមទៀតរបស់ក្រុមហ៊ុន។
ពានរង្វាន់នេះត្រូវបានប្រកាសឡើងក្នុងព្រឹត្តិការណ៍ពានរង្វាន់ធនធានមនុស្សនៅអាស៊ីប្រចាំឆ្នាំ២០២០ (HR Asia Awards 2020) រៀបចំឡើងដោយទស្សនាវដ្តី HR Asia Magazine ធ្វើឡើងនៅក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះបានផ្តល់កិត្តិយសដល់ក្រុមហ៊ុន និង សហគ្រាសឈានមុខគេជាច្រើនទៀត ដែលបានផ្ដល់បរិយាកាសការងារល្អបំផុតនៅទូទាំងទ្វីបអាស៊ី ដូចជា ក្រុមហ៊ុនកូកា-កូឡា (Coca Cola) ធនាគារ ស៊ីនហាន(Shinhan) ធនាគារ Techcombank ល។
នាយកគ្រប់គ្រងក្រុមហ៊ុន Vietjet លោក Luu Duc Khanh បានមានប្រសាសន៍ថា៖ «យើងពិតជាសប្បាយចិត្តដែលទទួលបានពានរង្វាន់នេះ។ ក្រុមហ៊ុន Vietjet តែងតែមានមោទនភាពចំពោះអ្នកដឹកនាំរបស់យើង ដែលមានធនធានមនុស្សប្រកបដោយបទពិសោធន៍ គុណភាពខ្ពស់ វិជ្ជាជីវៈនិងខិតខំបម្រើការងារ រួមជាមួយ បរិយាកាសការងារស្មើភាពគ្នា មានគោលការណ៍ធនធានមនុស្សល្អៗ ឱកាសស្មើគ្នា និងផ្ដល់ឱកាសឡើងដំណែងគ្មានកំណត់សម្រាប់បុគ្គលិកទាំងអស់ផងដែរ។ ពួកគេគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យរបស់ក្រុមហ៊ុន Vietjet នាពេលបច្ចុប្បន្ននេះ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិងជាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុននាពេលអនាគត។ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកជាង ៦ ០០០ នាក់ របស់ក្រុមហ៊ុន Vietjet ទាំងអស់ និងសូមកោតសរសើរចំពោះរាល់សាមគ្គីភាព និងការខិតខំ រួមទាំងកិច្ចសហប្រតិបត្តិការរបស់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន Vietjet ទាំងអស់នៅជុំវិញពិភពលោក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់កិត្តិយសអន្តរជាតិ ជាច្រើនដូចជាពានរង្វាន់ «ក្រុមហ៊ុននិយោជកល្អបំផុតក្នុងអាស៊ីឆ្នាំ2019» ពានរង្វាន់ «ម៉ាកយីហោឈានមុខគេនៅអាស៊ី» ក្នុងចំណោមម៉ាកយីហោកំពូលទាំង ៥០០ និង ពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ នៅលើពិភពលោក ក្នុងការផ្តល់ហិរញ្ញប្បទាននិងប្រតិបត្តិការល្អ ទទួលស្គាល់ដោយទិនានុប្បវត្តិ AirFinance។
ទាក់ទងនឹងការបណ្តុះបណ្តាល និងការជ្រើសរើសបុគ្គលិក ក្រុមហ៊ុន Vietjet តែងតែផ្តោតលើការបង្កើតធនធានមនុស្សឲ្យបានរឹងមាំ និងវិនិយោគលើបុគ្គលិក ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពទាំងអស់របស់ក្រុមហ៊ុន។ ដោយមានគោលបំណងក្នុងការពង្រីកបណ្តាញហោះហើររបស់ខ្លួននៅពាសពេញពិភពលោក និងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ពិភពលោកនាពេលអនាគត ក្រុមហ៊ុន Vietjet ខិតខំបង្កើតឱកាសអភិវឌ្ឍន៍គ្មានដែនកំណត់ សម្រាប់និយោជិករបស់ខ្លួន តាមរយៈការផ្ដល់ប្រាក់ឈ្នួលខ្ពស់ និងបរិយាកាសការងារមានភាពរាក់ទាក់។
នៅក្នុងបរិបទដ៏ស្មុគស្មាញនៃការរីករាលដាលនៃរីរុសកូវីដ ១៩ ក្រុមហ៊ុន Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏កម្រមួយដែលរក្សាបានស្ថេរភាពកម្លាំងពលកម្ម និងបានយកឱកាសនេះរៀបចំកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីអភិវឌ្ឍន៍ដើម្បីបង្កើនជំនាញបច្ចេកទេសដល់និយោជិករបស់ខ្លួន អំឡុងពេលនៃការរក្សាគម្លាតពីគ្នា។
ក្រុមហ៊ុន Vietjet ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលរក្សាបាននូវគោលការណ៍សុខុមាលភាពល្អបំផុតសម្រាប់និយោជិក ក្រោមវីរុស កូវីដ ១៩ នោះគឺដោយសារសមត្ថភាពនៃអភិបាលកិច្ច លទ្ធផលអាជីវកម្មដ៏រឹងមាំ និងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុរឹងមាំ។
ពានរង្វាន់ធនធានមនុស្សប្រចាំអាស៊ី (HR Asia Awards) គឺជាពានរង្វាន់កិត្តិយសប្រចាំឆ្នាំដ៏ល្បីមួយ សម្រាប់ធនធានមនុស្សនៅក្នុងតំបន់អាស៊ី។ ពានរង្វាន់នេះផ្តល់កិត្តិយសដល់ ក្រុមហ៊ុន និង សហគ្រាសឈានមុខគេដែលផ្តល់នូវគោលការណ៍សុខុមាលភាពទាក់ទាញ បរិយាកាសការងារល្អ និងកម្មវិធីបណ្តុះបណ្តាលទៀងទាត់និងកម្មវិធីអភិវឌ្ឍន៍៕
ដោយ៖CEN