ភ្នំពេញ៖ រថយន្តពីរគ្រឿងដល់ផ្លូវបំបែកជាបួន មិនបង្អង់ជ្រុលទៅបុកចំពីមុខពេញទំហឹង រួចខ្ទាតរថយន្តមួយគ្រឿងទៀត ទៅបុកបង្គោលស្លាកសញ្ញារងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះភ្ញាក់ផ្អើលនៅម៉ោង ០០ និង ២០ នាទីយប់ ឈានចូលថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក suzuki មួយគ្រឿង ពណ៌ខ្មៅ ដែលពាក់ផ្លាកលេខ ភ្នំពេញ (2U 8494)ធ្វើដំណើក្នុងទិសដៅ ពីកើតមកលិចក្នុងល្បឿនលឿន ជិតមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែភ្លាមនោះ គេបានឃើញរថយន្តស៊េរីចាស់មួយគ្រឿងទៀត ពណ៌ស ដែលពាក់ផ្លាកលេខ ឃ 8191 ភព២ ធ្វើដំណើរក្នុងទិសដៅពីត្បូង មកជើងក្នុងល្បឿនលឿនមិនបង្អង់ លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ទៅបុករថយន្ត suzuki ចំពីមុខពេញទំហឹងរួចខ្ទាតទៅបុកបង្គោលស្លាកសញ្ញា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែ ។
សូមបញ្ជាក់ មិនមានរងរបួសទៅដល់ម្ចាស់រថយន្តទាំងពីរទេ និងមិនមានប៉ះពាល់ ដល់បងប្អូនប្រជាពលរដ្ឋឡើយ រងការខូចខាតតែរថយន្ត និងបង្គោលស្លាកសញ្ញាមួយដើម។
គ្រប់ពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចគាត់ទាក់ទង ទៅខាងជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង រួចធ្វើកំណត់ហេតុ ដើម្បីយករថយន្តស្ទូច មកស្ទូចយករថយន្ដទាំងពីរគ្រឿង យកទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ សាមេត