ភ្នំពេញ÷រថយន្តកុងតឺន័រមួយគ្រឿងបានបើកអែបខាងបម្រុងនឹងចុះទៅបត់ជើងរួចក៏ជ្រុលចង្កូតបណ្ដាលឱ្យដាច់ខ្សែក្រឡាប់ផ្ងារជើង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥ និង០០ នាទី ថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងភូមិត្រពាំងថ្លឹងសង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីខាងសមត្ថកិច្ចបានបញ្ជាក់ថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 3C 3694 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតយកអីវ៉ាន់ដាក់ឲ្យម៉ូយលុះមកដល់ចំណុចកើតហេតុខាងលើខ្លួនក៏បានអែបរថយន្តដើម្បីចុះទៅបត់ជើងតូចស្រាប់តែមកដល់ចំណុចកើតហេតុក៏បានដាច់ខ្សែដែលចងអីវ៉ាន់ពីខាងក្រោយរួចក៏ផ្អៀងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងតែម្តងទៅ។
បញ្ជាក្ក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបងរបួសស្នាមទៅដល់តៃកុងរថយន្តនោះទេ និងមិនបង្ករបួសស្នាមទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រនោះទេគឺរងការខូចខាតតែរថយន្តកុងតឺន័រតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់រួចក៏បានពិនិត្យមើលទៅលើករណីគ្រោះថ្នាក់ចរាចរណ៍នោះឃើញថាមិនបង្ករបួសស្នាម និងមិនមានប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ រួចក៏ប្រគល់រថយន្តទៅឲ្យខាងតែកុងរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ ដោយ៖ សា មេត