Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​កាតព្វកិច្ច​ចំនួន​៥ ដើម្បី​គ្រប់គ្រង​ភាពមិនប្រក្រតី​ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​

​ភ្នំពេញ​៖ ក្រសួងផែនការ បាន​ណែនាំ​ឲ្យ អនុវត្ត​កាតព្វកិច្ច​ចំនួន​៥ ដើម្បី​គ្រប់គ្រង​ភាពមិនប្រក្រតី​ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងផែនការ ៖ តាមរយៈ​លិខិត ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ របស់​ក្រសួងផែនការ​
​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បានធ្វើ​សេចក្តីណែនាំ​លើ​ការគ្រប់គ្រង​ភាពមិនប្រក្រតី​ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​បានដាក់​បទបញ្ជា​ដល់​ប្រធាន​មន្ទីរ​ផែនការ​រាជធានី ខេត្ត ក្រុង​ទូទាំងប្រទេស ឱ្យ​អនុវត្ត​កាតព្វកិច្ច​មួយចំនួន​ជា​ចាំបាច់ ដើម្បី​ធានាបាន​នូវ​គុណភាព​ទិន្នន័យ និង តម្លាភាព​ជូន​គ្រួសារ​ក្រីក្រ សម្រាប់​ទទួលបាន​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ដើម្បី​គ្រប់គ្រង​ភាពមិនប្រក្រតី​ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្រសួងផែនការ បាន​ណែនាំ​ដល់​មន្ទីរ​ផែនការ រាជធានី ខេត្ត ទាំង​២៥ អនុវត្ត​កាតព្វកិច្ច​ចំនួន​៥ ដូចខាងក្រោម​៖

(១) សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ផ្តល់ ការណែនាំ​ពី​នីតិវិធី​កំណត់​អត្តសញ្ញាណ កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ​ក្នុងអំឡុងពេល​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩​។​

(២) សហការ និង ចុះ​ដល់​មូលដ្ឋាន ជាពិសេស ឃុំ សង្កាត់ ដើម្បី​ណែនាំ​ដល់​គ្រួសារ​ដែល​កំពុង​ប្រើ​ប័ណ្ណ​សមធម៌​ដែល​ហួស​សុពលភាព​។​

(៣) សហការ និង ចុះ​ដល់​មូលដ្ឋាន ជាពិសេស ឃុំ សង្កាត់ ដើម្បី​ណែនាំ និង ដក​បណ្ណ​សមធម៌​មាន​ជីវភាព​ប្រសើរ​។​

(៤) សហការ និង ចុះ​ដល់​មូលដ្ឋាន ឃុំ សង្កាត់ ដើម្បី​ណែនាំ និង ពិនិត្យ​ការកំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ដែល​នៅ​ពុំទាន់​មាន​បណ្ណ​សមធម៌​។​

(៥) សហការ និង ចុះ​ដល់​មូលដ្ឋាន​ដោះស្រាយ​ភាពមិនប្រក្រតី និង ការតវ៉ា នានា​៕ ដោយ​៖​កូ​ឡាប​

 

 

×