Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Zoom បានធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​សម្រាប់ Windows ដើម្បី​ការពារ​ពី​ការវាយប្រហារ zero-day

​ភ្នំពេញ​៖ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ក្រុមហ៊ុន Zoom បានធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Video conferencing សម្រាប់ Windows ដើម្បី​ការពារ​ពី​ការវាយប្រហារ zero-day បន្ទាប់ពី​ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា ACROS បានធ្វើការ​ផ្សព្វផ្សាយ​ពី​ភាព​ចន្លោះប្រហោង​មួយចំនួន​ដែល​អាចឱ្យ​ជនអនាមិក​បើក​ដំណើរការ​កូដ នៅពេលដែល​ពួកគេ​បោក​បញ្ឆោត​អ្នកប្រើប្រាស់​ឱ្យ​បើក​ឯកសារ នៅលើ​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​ពុំ​ដឹងខ្លួន​។ ការធ្វើ​បច្ចុប្បន្នភាព​នេះ​គឺ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 7 ហើយ​វា​មិនមាន​ការប៉ះពាល់​ជាមួយ Windows 8 ឬ Windows 10 នោះទេ​។​

​គួរ​រំឭក​ផងដែរ​ថា កាលពីពេល​ថ្មីៗ​នេះ Zoom ត្រូវបាន​រង​ការរិះគន់ ពី​អ្នកប្រើប្រាស់ និង​សមាជិកសភា​នៅ​សហរដ្ឋអាមេរិក ក្រោយពី​ការប្រកាស​ថា​ប្រព័ន្ធ encryption ពួកគេ​គឺ​សម្រាប់តែ​អតិថិជន​ដែល​បាន​បង់លុយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយសារ​មានប្រតិកម្ម​យ៉ាងខ្លាំង​ទាក់ទង​នឹង​សុវត្ថិភាព និង​ឯកជន​ភាព របស់​អ្នកប្រើប្រាស់​នោះ ទើប​ក្រុមហ៊ុន Zoom បានប្រកាស​ឡើងវិញ​ថា អ្នកប្រើប្រាស់​ទាំងអស់​នឹង​អាច​ប្រើ​មុខងារ end-to-end encryption បាន​។

​ដោយសារតែ​ក្រុមហ៊ុន Zoom បាន​ព្យាយាម​ធ្វើការ​កែសម្រួល ហើយ​ដាក់ឱ្យ​ប្រើប្រាស់​ភ្លាមៗ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​ដែល​កំពុង​ប្រើប្រាស់ Windows 7 ជាមួយ​កម្មវិធី Zoom គួរតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​នេះ​ឱ្យបាន​ឆាប់រហ័ស (Version 5.1.3) ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​ជាយថាហេតុ​ណាមួយ​នោះ​៕​ ដោយ​៖​កូ​ឡាប​

×