ភ្នំពេញ÷បុរស៣ នាក់ឌុបគ្នាយកកូនទៅស្រុករួចបានផឹកស៊ីជួបជុំបងប្អូនបន្ទិចបន្ទួច រួចក៍ត្រលប់មកវិញទាំងយប់ ស្រាប់តែមកដល់ពាក់កណ្តាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានវ៉ាជែងក្នុងល្បឿនលឿន រួចជ្រុលទៅបុកជាមួយនិងរថយន្តតូរីសចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត២នាក់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះដែបានកើតឡើងនៅវេលាម៉ោងជាង១២ យប់ និង០០នាទីឈានចូលថ្ងៃព្រហស្បត៍ទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែលមស្ថិតនៅតាមផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពបុរសជនរងគ្រោះមានឈ្មោះ សោមវិចត្រ អាយុ ២៥ ឆ្នាំរស់នៅភូមិព្រៃអាស្ទាំង ឃុំអង្គរ រាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរប កម្មករ រោងចក្រ មានប្រពន្ធ និងកូនម្នាក់ រីឯ២ នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1R-8990 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីព្រៃវែងមកភ្នំពេញ ពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងរថយន្តមិនចាំម៉ាកមួយគ្រឿង នៅខាងធ្វេងដៃចូលគន្លងម្ខាងទៀត ស្រាប់តែភ្លាមនោះដែគេឃើញមានរថយន្តសាំយ៉ុងមួយគ្រឿងទៀត ប្រភេទរថយន្តរត់ឈ្នួលពណ៍ស ដែលពាក់ស្លាកលេខភ្នំពេញ (2AQ-1947 )ដឹកអ្នកដំណើរជាច្រើននាក់ រួមមានបន្លែក្នុងនិងពេញធ្វើដំណើរតាមបណ្តោយផ្លូជាតិលេខ១ ទិសដៅពីភ្នំពេញ ទៅព្រៃវែង ពីលិចទៅកើត បានបុកចំពីមុខចំហៀងខាងស្ដាំពេញទំហឹង រួចខ្ទាតអូសនឹងថ្នល់ប្រហែលជា៥០ម៉ែត្រ បណ្ដាលឲ្យបុរសពីរនាក់( ស្លាប់)រីឯម្នាក់ទៀតជាអ្នកឌុបនិងអ្នកជិះកណ្ដាល)បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធម៍ ចំណែកឯអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ ។ ចំណែករថយន្តរងការខូចខាតខ្ទេចមួយចំហៀងមុខផ្នែកខាងស្ដាំយ៉ាងដំណំ និងម៉ូតូខ្ទេចមមើលលែងយល់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនគ្រោះត្រូវបាន សមត្ថកិច្ចធ្វើកំណត់ហេតុ រួច ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ សា មេត