Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរ​រថយន្ដ​បត់​ត្រឡប់ក្រោយ​មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​បុក​ចំពាក់​កណ្តាល​រថយន្ត បណ្តាល​រងរបួស​មនុស្ស​៣​នាក់

​ខេត្តស្វាយរៀង ៖ សិស្សសាលា​វ័យ​ជំទង់​ចំនួន​៣​នាក់ បាន​រងរបួស​ដោយសា​រ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​និង​ម៉ូតូ ខណៈពេលដែល​ម្ចាស់​រថយន្ត​បើក​បត់​ឆ្វេង​ត្រឡប់ក្រោយ មិន​ប្រយ័ត្ន ក៏ត្រូវ​ម៉ូតូ​របស់​សិស្សសាលា​មាន​គ្នា​៣​នាក់ មកពី​ក្រោយ​ក្នុងទិសដៅ​ស្របគ្នា​បុក​ចំពាក់​កណ្តាល​រថយន្ត​បណ្តាល​រងរបួសរ​ណូ​ក​រណែល​តែម្តង ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២០​និង​០៥ នាទី​យប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ លើផ្លូវ​លេខ ៣១៤ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ រថយន្ដ​បង្ក​ម៉ាក​ស៊ីណា ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ ២BA ១៥០៨ បើកបរ​បើកបរ​ដោយ​ឈ្មោះ គង់ សុផាត ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មេការ​សំណង់ រស់នៅ​ភូមិ​ត្របែក ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បើកបរ​ពី​លិចទៅ​កើត អ្នកបើកបរ​គ្មាន​របួស រថយន្ដ​ខូចខាត​ស្រាល ។ ដោយឡែក ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក្ស Nex ពណ៌ ទឹកប្រាក់ ពាក់​ផ្លាកលេខ ស្វាយរៀង ១N ៦៧៣០ បើកបរ​ដោយ​ឈ្មោះ ជា ប៉ូ​លីន ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ វាល​យន្ដ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បើកបរ​ពី​លិចទៅ​កើត មិន​ពាក់មួក​សុវត្ថិភាព រងរបួស​ស្រាល ម៉ូតូ​ខូចខាត​ស្រាល ។ អ្នករួមដំណើរ​រួមមាន​៖ ទី​១ ឈ្មោះ ចាន់ សុខសាន្ដ ភេទ​ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង មិន​ពាក់មួក​សុវត្ថិភាព រងរបួស​ស្រាល ។ ទី​២ ឈ្មោះ សៀម ខេ​វិ​ន ភេទ​ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង មិន​ពាក់មួក​សុវត្ថិភាព រងរបួស​ស្រាល និង​ទី​៣ ឈ្មោះ ឡុង ភក្ដី ភេទ​ប្រុស អាយុ ១៥ មុខរបរ សិស្ស រស់នៅ​ភូមិ​វាល​យន្ដ សង្កាត់ ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង មិន​ពាក់មួក​សុវត្ថិភាព រងរបួស​ស្រាល ។ បច្ចុប្បន្ន​មធ្យោបាយ​រក្សាទុក​នៅ អធិការ​ក្រុង​ស្វាយរៀង ។​

​ដោយឡែក​អ្នករបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ហើយ​មូលហេតុ​នោះ​គឺ អ្នកបើកបរ​រថយន្ដ​បត់​ត្រឡប់ក្រោយ ៕​ដោយ​៖ វ៉ៃ​កូ​

×