ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង គឺសម្តេចបានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត (ជ្រូក មាន់ ទា និងត្រី) ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការគ្រួសារ ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ និងជាពិសេសរឹតត្បិតការនាំចូលសត្វ។
យោងលើប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង
នេសាទ និងក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ប៉ាន សូរ
ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ (
ការនាំចេញ នាំចូល និងនាំឆ្លងកាត់) ការរឹតត្បិត ឬកាត់ បន្ថយបរិមាណនាំចូល និងវិធានការទប់ស្កាត់ឲ្យ
ខាងតែបានការនាំចូលសត្វខុសច្បាប់ ក្នុងបំណងចំបងគឺដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វ
ក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកប្រកបដោយគុណភាព និងសុវត្ថិភាព និងចូលរួម
លើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ
រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលស្រាវជ្រាវ និង
អភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី
១៤ ខែកក្កដា ឆ្នា២០២០ បានថ្លែងថា មានក្រុមហ៊ុនមួយ ស្នើសុំចង់នាំចូលជ្រូក១លានក្បាលពីប្រទេសថៃ
មកកម្ពុជា និងទៅវៀតណាមឆ្លងកាត់កម្ពុជា ហើយសម្តេចបានបដិសេធ ប៉ុន្តែគំនិតរបស់ខ្ញុំ គឺកុំនាំចូលពីគេ
ហើយសម្លាប់ការចិញ្ចឹមសត្វ ក្នុងប្រទេសរបស់ខ្លួន ខ្ញុំមិនយល់ស្របទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា “ពិតមែនហើយកាលពីម្សិលមិញ មានសំណើក្រុមហ៊ុនមួយ
ដែលបានបញ្ជូនមកខ្ញុំ ហើយខ្ញុំចារត្រឡប់ទៅឲ្យឯកឧត្តម វេង សាខុន និងពិភាក្សាជាមួយឯកឧត្តម ប៉ាន
សូរស័ក្តិ អំពីការស្នើសុំនាំចូលជ្រូករស់ពីថៃ១លានក្បាល ចូលក្នុងប្រទេសកម្ពុជា ហើយអាចផ្គត់ផ្គង់
ក្នុងប្រទេសកម្ពុជាហើយនាំទៅវៀតណាម។ ខ្ញុំគ្រាន់តែចារទៅឲ្យអ្នកបច្ចេកទេសសិក្សាទេ ប៉ុន្តែគំនិត
របស់ខ្ញុំ គឺកុំនាំចូលពីគេហើយសម្លាប់ការចិញ្ចឹមសត្វក្នុងប្រទេសរបស់ខ្លួន ខ្ញុំមិនយល់ស្របអាហ្នឹងទេ។
ទីបំផុតការងារធ្វើបានទៅប្រទេសថៃ ឬបានទៅប្រទេសវៀតណាម ឯយើង គឺតែប៉ុណ្ណឹងទេ”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “បើសិនជាយើងត្រូវការនាំចូល យើងនាំចូលតែចំនួនដែលខ្វះ
។ ឥឡូវយើងខ្វះ ១៨ភាគយ បើយើងចិញ្ចឹមឲ្យគ្រប់ គឺយើងមិនចាំបាច់នាំចូលពីគេទៀតទេ ព្រោះបើទីផ្សារ
យើងគ្រប់ហើយ យើងចាំបាច់អីនាំចូលទៀតអី ប៉ុន្តែខ្ញុំអត់យល់ថាកាលពីម្សិលមិញ មានក្រុមហ៊ុនមួយ
មានបំណងនាំចូលជ្រូកពីថៃ១លានក្បាល អ៊ីចឹងបើខ្ញុំចារយល់ព្រមឲ្យក្រុមហ៊ុននោះនាំចូលជ្រូក១លាន
ក្បាល ច្បាស់ណាស់ខ្ញុំសម្លាប់កសិករចិញ្ចឹមជ្រូកក្នុងស្រុកខ្មែរខ្លួនឯងម្តង ក្នុងពេលដែលខ្លួនដើរប្រកាសឲ្យ
កសិករចិញ្ចឹមជ្រូក ហើយបើយើងនាំចូលក្នុងកម្រិតណាមួយដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ប្រសិនបើ
យើងផ្គត់ផ្គង់វាមិនគ្រប់ អ៊ីចឹងបានជាយើងយកឱកាសនេះខិតខំ ចិញ្ចឹមផ្គត់ផ្គង់ខ្លួនឯងឲ្យគ្រប់ រួចហើយ
មានតម្រូវការនាំចេញ គឺយើងចូលរួមការនាំចេញសម្រាប់ ផ្គត់ផ្គង់ឲ្យទីផ្សារនៅក្រៅប្រទេស ពីព្រោះទីផ្សារ
នៅក្រៅប្រទេស ដូចជាហុងកុង សាំហ្គាពួរ ត្រូវការនូវសាច់សម្រាប់ផ្គត់ផ្គង់ ពីព្រោះពួកគាត់អត់មានកន្លែង
ចិញ្ចឹមសត្វទេ ដូច្នេះពួកគាត់ត្រូវការសាច់ជ្រូក អ៊ីចឹងទេយើងជំរុញការនាំចេញត្រឡប់ទៅវិញ”៕ ដោយ៖កូ
ឡាប