ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ខែកក្កដានេះ ចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។
តាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖ ពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធីក្របខ័ណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនា សម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។ ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើ ឲ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿន ការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ក្រុងបាវិត និងធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី៕
ដោយ៖កូឡាប