ខេត្តកណ្តាល៖នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង៣៥នាទីនៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់។
ជនរងគ្រោះឈ្មោះ ឡាំ វ៉ិច ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរលក់ដូរបានបើកម៉ូតូ ម៉ាកហុងដា ស៊េរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1R 6151 (ស្លាប់នៅកន្លែងកើតហេតុ)។ បានបើកបរទិសដៅពីខាងត្បូងទៅជើង(ជ្រែធំ តាខ្មៅពេលបើកមកដល់ចំនុចកើតហេតុ ក៏បានរ៉េចង្កូតមកបុករថយន្តដែលកំពុងបើកបរបញ្ច្រាសទិសគ្នា (ពីជើងទៅត្បូង តាខ្មៅ ជ្រៃធំ)បណ្តាលឲ្យស្លាប់តែម្តង។ ចំណែកអ្នកបើកបររថយន្ដមិនស្គាល់អត្តសញ្ញាណ ចុះរត់គេចខ្លួនបាត់។ រថយន្ដម៉ាក ពុយស៊ូ(FUSO)ពណ៌ខៀវពាក់ ផ្លាកលេខ កំពង់ស្ពឺ 3A 1787។ បន្ទាប់ពីបានទទួលព័ត៌មានសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងទៅតាមនីតិវិធី។
ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងដកហូតយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់៕ដោយ៖កូឡាប