ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្តេចសព្វព្រះរាជហឫទ័យ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកសម័យប្រជុំលើកទី៣៣នេះ។
ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការខិតខំយកចិត្តទុកដាក់ បំពេញការងារ របស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ព្រះករុណា ព្រះអង្គបានប្រកាសបិទសម័យប្រជុំលើកទី៣៣ របស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ប្រកបដោយជោគជ័យ និងបរិយាកាសល្អប្រសើរ។
អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានប្រកាសលទ្ធផលសម័យប្រជុំ លើកទី៣៣ របស់ខ្លួន ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ៕
ដោយ៖កូឡាប